ច្រៀងដោយៈ ក្រុម Rock Zone
អាល់ប៊ុមៈ ក្រុម Rock Zone
ផលិតកម្មៈ រ៉ក (Rock)
ឆ្នាំៈ ២០០៧
បន្ទរ១. សម្រស់អង្គរដ៏ល្អសែនប្រណិត
នេះជាគំនិតស្នាដៃរបស់ខ្មែរ
ដូច្នេះកុលបុត្រសូមជួយរក្សាថែ
មោទនភាពខ្មែរ ត្រូវតែមានសង្ឃឹម ។
នេះជាគំនិតស្នាដៃរបស់ខ្មែរ
ដូច្នេះកុលបុត្រសូមជួយរក្សាថែ
មោទនភាពខ្មែរ ត្រូវតែមានសង្ឃឹម ។
បន្ទរ២. ខ្មែរយើងជាពូជអ្នកសាងអង្គរ
កសាងពីថ្ម ល្អល្អះលើសអ្វីៗ
ត្រូវមានអំណត់ ព្យាយាមថ្លាថ្លៃ
កំពូលប្រាំមានន័យ កំពូលបញ្ញាញាណ ។
កសាងពីថ្ម ល្អល្អះលើសអ្វីៗ
ត្រូវមានអំណត់ ព្យាយាមថ្លាថ្លៃ
កំពូលប្រាំមានន័យ កំពូលបញ្ញាញាណ ។
១. យើងទាំងអស់គ្នា សំណាងខ្លាំងណាស់
ទាំងក្មេងទាំងចាស់ បានកើតមកជាកូនខ្មែរ
មានគ្រប់វណ្ណៈ ក្រុង ចំការស្រែ
ក្រោមពន្លឺខែ លើដែនដីសុវណ្ណភូមិ ។
ទាំងក្មេងទាំងចាស់ បានកើតមកជាកូនខ្មែរ
មានគ្រប់វណ្ណៈ ក្រុង ចំការស្រែ
ក្រោមពន្លឺខែ លើដែនដីសុវណ្ណភូមិ ។
២. រួចពីសង្គ្រាមកំណាចឃោឃៅ
បងប្អូនរស់នៅ ដោយក្ដីសុខសាន្ត
មានម្ហូបអាហារ និងលំនៅឋាន
ជួបជុំសណ្ដាន មានសុភមង្គល ។
បងប្អូនរស់នៅ ដោយក្ដីសុខសាន្ត
មានម្ហូបអាហារ និងលំនៅឋាន
ជួបជុំសណ្ដាន មានសុភមង្គល ។
ច្រៀងរាប់. ក្នុងទឹកមានត្រី ក្នុងដីមានរ៉ែ
លើដីមានស្រែ មានដំណាំដាំដុះ
បន្លែបង្ការ មហាចំរុះ
មានភ្នំមានជ្រោះ មានកន្លែងកំសាន្ត ហេ… ។
លើដីមានស្រែ មានដំណាំដាំដុះ
បន្លែបង្ការ មហាចំរុះ
មានភ្នំមានជ្រោះ មានកន្លែងកំសាន្ត ហេ… ។
បន្ទរ៣. មានសម្បត្តិវប្បធម៌ដ៏ថ្កើងថ្កាន
ប្រាសាទបូរាណតូចធំ
ប្រាសាទអង្គរ តាព្រហ្ម
បាយ័នសំងំ បន្ទាយស្រីថែកាយ ។
ប្រាសាទបូរាណតូចធំ
ប្រាសាទអង្គរ តាព្រហ្ម
បាយ័នសំងំ បន្ទាយស្រីថែកាយ ។
បន្ទរ៤. ក្បូរក្បាច់រចនាសោភា
ប្រទេសនានា ចូលមកទស្សនា
គេកោតស្ញប់ស្ញែងស្នាដៃដូនតា
គំនិតបញ្ញា ចេះច្នៃប្រឌិត ។
ប្រទេសនានា ចូលមកទស្សនា
គេកោតស្ញប់ស្ញែងស្នាដៃដូនតា
គំនិតបញ្ញា ចេះច្នៃប្រឌិត ។
បន្ទរ១ – បន្ទរ២ – ភ្លេង
៣. សូមព្រលឹងបុព្វបុរសខ្មែរ
កុំមានគេចកែ ចូលមកសណ្ឋិត
ដល់ខ្មែរគ្រប់រូបចេះមានគំនិត
មោទនភាពពិតមហាគ្រួសារខ្មែរ ។
កុំមានគេចកែ ចូលមកសណ្ឋិត
ដល់ខ្មែរគ្រប់រូបចេះមានគំនិត
មោទនភាពពិតមហាគ្រួសារខ្មែរ ។
៤. យុវជនខ្មែរអើយ ទាំងប្រុសទាំងស្រី
មានភ័ព្វនិស្ស័យរួមជាតិរួមសណ្ដាន
វេញជាធ្លុងមួយ លើកជាតិថ្កើងថ្កាន
នោះទើបយើងបាន ស្គាល់ក្ដីរុងរឿង ។
មានភ័ព្វនិស្ស័យរួមជាតិរួមសណ្ដាន
វេញជាធ្លុងមួយ លើកជាតិថ្កើងថ្កាន
នោះទើបយើងបាន ស្គាល់ក្ដីរុងរឿង ។
បន្ទរ៣ – បន្ទរ៤ – បន្ទរ១ – បន្ទរ២
មោទនភាពជាខ្មែរ (៨ដង)
បន្ទរ១ – បន្ទរ២ – បន្ទរ១ – បន្ទរ២
មោទនភាពជាខ្មែរ