ច្រៀងដោយៈ ព្រាប សុវត្ថិ
អាល់ប៊ុមៈ ស្ទឹងសម្ងាត់
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល៣២៤
១. ឆ្នាំមុន បងបានជួបនឹងអូនម្ដង
ច្រើនខែកន្លង បងខានបានជួបស្រីពៅ
ទឹកភ្នែកសោកា ទន្ទឹងអ្នកណាឥឡូវ
បងចាំមើលផ្លូវ បាត់សូន្យភ្លេចពាក្យសន្យា ។
ច្រើនខែកន្លង បងខានបានជួបស្រីពៅ
ទឹកភ្នែកសោកា ទន្ទឹងអ្នកណាឥឡូវ
បងចាំមើលផ្លូវ បាត់សូន្យភ្លេចពាក្យសន្យា ។
២. ឆ្នាំមុន បងបានជួបនឹងអូនស្រី
ពាក្យពេចន៍សម្ដី មានន័យក៏ផ្អែមពិរោះ
តែក្នុងពេលនេះ ហេតុអ្វីក៏ប្រែក្រឡ
ភ្លេចស្នេហ៍យើងចាស់ បាត់កាយភ្លេចទាំងសម្ដី ។
ពាក្យពេចន៍សម្ដី មានន័យក៏ផ្អែមពិរោះ
តែក្នុងពេលនេះ ហេតុអ្វីក៏ប្រែក្រឡ
ភ្លេចស្នេហ៍យើងចាស់ បាត់កាយភ្លេចទាំងសម្ដី ។
បន្ទរ. យប់អើយយប់យន្ត បងគន់មើលតែផ្លូវស្រី
ក្នុងប្រាំពីររាត្រី បងសែនអាល័យស្នេហា
យប់អើយយប់ស្ងាត់បាត់សង្សា
ឲ្យខ្ញុំរំពឹងអ្នកណា បើចន្ទ្រាឃ្លាតឆ្ងាយ ។
ក្នុងប្រាំពីររាត្រី បងសែនអាល័យស្នេហា
យប់អើយយប់ស្ងាត់បាត់សង្សា
ឲ្យខ្ញុំរំពឹងអ្នកណា បើចន្ទ្រាឃ្លាតឆ្ងាយ ។
៣. អូនអើយ បងមិនអាចភ្លេចបានទេ
ស្រស់កែវមាសមេ បងសែនស្នេហាពេកក្រៃ
រំពឹងថាជួប រាល់ពេលនិងរាល់រាត្រី
បងនឹកអាល័យ ដល់ស្រីពុំមានពេលភ្លេច ។
ស្រស់កែវមាសមេ បងសែនស្នេហាពេកក្រៃ
រំពឹងថាជួប រាល់ពេលនិងរាល់រាត្រី
បងនឹកអាល័យ ដល់ស្រីពុំមានពេលភ្លេច ។
ភ្លេង បន្ទរ ៣