ច្រៀងដោយៈ ព្រាប សុវត្ថិ
ទំនុកច្រៀងៈ មរតកដើម
អាល់ប៊ុមៈ ម្លប់ពោធិ៍បាក់ខែង
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល៣២៧
ថតនៅឆ្នាំៈ ២០០៧
១. បើសិនអូនឲ្យរបស់អ្វីមួយប្រគល់មកបង
ស្រស់ពៅនួនល្អងបងក៏ទទួលតែមួយប៉ុណ្ណោះ
ទោះអូនឲ្យច្រើនស្ទើរតែរាប់មិនអស់
បងក៏ទទួលដោយស្មោះ តែបងទទួលត្រឹមមួយប៉ុណ្ណោះ
ជាទ្រព្យគាប់ចិន្ដា ប្រចាំជីវិត
ស្លាប់រស់មិនគិត រក្សារឲ្យគង់
ព្រោះស្នេហា ដែលអូនប្រគល់ទុកឲ្យប្រុសបង ។

២. អ្វីក្រៅពីនោះ ដែលពៅស្រីស្រស់ឲ្យប្រុសបងដែរ
ពេញចិត្តទាំងអស់ឥតខ្វះទេស្នេហ៍ធ្លាប់ថែត្រកង
ទោះនៅពេលអូនឃ្លាតកាយឆ្ងាយពីបង ច្រើនថ្ងៃច្រើនខែកន្លង
បងក៏នៅតែចាំនួនល្អង ឥតប្រែក្រឡះផ្លាស់ពីស្នេហ៍
ស្នេហ៍យើងទេអូន រឿងរ៉ាវអភ័ព្វបណ្ដែតចោលតាមក្បូន
ចោលឲ្យឆ្ងាយ រ៉ាយរ៉ាប់ជាថ្មីរឿងស្រីនិងបង ។