មិត្តវិទ្យាល័យ

ច្រៀងដោយ Neo Real


គ្រប់នាទីពេលដែលខ្ញុំនឹកអ្នករាល់គ្នា ខ្ញុំតែងនឹកឃើញដល់សាលា

ការសិក្សាមិនងាយបំភ្លេច រាល់អនុស្សាខ្ញុំនៅចង់ចាំវាជានិច្ច​​

 មិនអាចបំភ្លេច គ្រប់វេលាកន្លង

វិទ្យាល័យកន្លែងដែលជួបជុំគ្នា ហើយបង្កើតរាល់អនុស្សាពេលវេលាដ៏សែនមានន័យ

រាល់ស្នាមញញឹមនិងកាយវិការមិត្តប្រុសស្រី សង្ឃឹមមានថ្ងៃខ្ញុំអាចឃើញម្ដងទៀត

ឱ‌! វិទ្យាល័យ ទីដែលផ្ដល់ចំណេះ ហើយកន្លែងនេះក៏ផ្ដល់មិត្តភក្តិល្អៗ

យើងរាប់អានគ្នាដោយទឹកចិត្តស្មោះសរ អនុស្សាល្អៗក៏យើងបានសាងរួមគ្នា [­x២]
 
ចម្រៀងនេះសូមផ្ញើរជូនដល់មិត្តប្រុសស្រី សង្ឃឹមថាអ្នកនឹងជោគជ័យរាល់អ្វីៗដែលអ្នកប្រាថ្នា

សូមជួបតែសុខទោះដល់ថ្ងៃមុខឬថ្ងៃណា​ អរគុណសាលាដែលឲ្យខ្ញុំស្គាល់អ្នក

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម