ច្រៀងដោយៈ សាពូន មីដាដា
ផលិតកម្មៈ រស្មីហង្សមាស
១. តើអ្វីទៅ អាចបញ្ជាក់ថាបងស្នេហ៍ស្រី
លើលោកិយ គ្មានស្រីណាអាចផ្ទឹមបានឡើយ
ក្នុងបេះដូង លង់ស្នេហ៍លើពៅទៅហើយ
មាសបងអើយ បងគិតអូនគ្រប់នាទី ។
លើលោកិយ គ្មានស្រីណាអាចផ្ទឹមបានឡើយ
ក្នុងបេះដូង លង់ស្នេហ៍លើពៅទៅហើយ
មាសបងអើយ បងគិតអូនគ្រប់នាទី ។
២. រាល់វេលា គ្រប់ដង្ហើមចេញចូលណាអូន
សម្រស់ស្ងួនអង្រួនទ្រូងបងឲ្យញាប់ញ័រ
ដោយក្ដីស្នេហ៍ អាណិតមិនប្រែឡើយថ្លៃ
សូមចរណៃ យល់ពីភក្ដីស្នេហ៍ស្មោះ ។
សម្រស់ស្ងួនអង្រួនទ្រូងបងឲ្យញាប់ញ័រ
ដោយក្ដីស្នេហ៍ អាណិតមិនប្រែឡើយថ្លៃ
សូមចរណៃ យល់ពីភក្ដីស្នេហ៍ស្មោះ ។
បន្ទរ. តម្លៃស្នេហ៍ បងថែដូចកែវនេត្រា
តើជីវាប្រាថ្នាឲ្យបងធ្វើអ្វីទៀត?
បើពេលនេះ យើងជួបគ្នាមិនដែលឃ្លាត
ពាក្យសូកសៀត អ្នកផ្សេងអូនកុំជឿគេ ។
តើជីវាប្រាថ្នាឲ្យបងធ្វើអ្វីទៀត?
បើពេលនេះ យើងជួបគ្នាមិនដែលឃ្លាត
ពាក្យសូកសៀត អ្នកផ្សេងអូនកុំជឿគេ ។
៣. ពាក្យស្នេហា គឺជាការដែលហ៊ានលះបង់
ហើយស្មោះត្រង់ យល់ចិត្តគ្នាជារៀងដរាប
នេះហើយជាចម្លើយឆ្លើយពីបេះដូង
ប្រាប់នឹមនួន ថាដួងចិត្តបងយ៉ាងណា ។
ហើយស្មោះត្រង់ យល់ចិត្តគ្នាជារៀងដរាប
នេះហើយជាចម្លើយឆ្លើយពីបេះដូង
ប្រាប់នឹមនួន ថាដួងចិត្តបងយ៉ាងណា ។
ភ្លេង – បន្ទរ – ៣