១. ច្រើនឆ្នាំ ចាំស្នេហ៍ថែទុកក្នុងចិត្ត
ស្រមៃថាបានផ្ដេកផ្ដិត វមិត្រអូនពិតមេត្តា
ពេលនេះបំណង ខកអស់ខុសក្ដីប្រាថ្នា
ជួបមុខមិនហ៊ានវាចា ជីវ៉ាមានគូស្នេហ៍ថ្មី ។
ស្រមៃថាបានផ្ដេកផ្ដិត វមិត្រអូនពិតមេត្តា
ពេលនេះបំណង ខកអស់ខុសក្ដីប្រាថ្នា
ជួបមុខមិនហ៊ានវាចា ជីវ៉ាមានគូស្នេហ៍ថ្មី ។
២. អូនល្អ ទាំងអស់សម្រស់គ្មានផ្ទឹម
ភ័ក្ត្រអូនស្រស់ស្រាយប៉ប្រិម ទន់ភ្លន់សមណាស់ពីសី
គ្រប់ប្រុសបានឃើញ តែងគេងគិតនឹកមមៃ
សម្រស់ស្រីខ្មែរប្រពៃ ដែលបងបំភ្លេចមិនបាន ។
ភ័ក្ត្រអូនស្រស់ស្រាយប៉ប្រិម ទន់ភ្លន់សមណាស់ពីសី
គ្រប់ប្រុសបានឃើញ តែងគេងគិតនឹកមមៃ
សម្រស់ស្រីខ្មែរប្រពៃ ដែលបងបំភ្លេចមិនបាន ។
បន្ទរ. ខំបិទនេត្រាបំភ្លេចនួនល្អង
បែរមិនដូចបំណង ខំបំភ្លេចរឹតនឹក
បេះដូងរងគ្រោះរបួសព្រោះស្នេហ៍
រង់ចាំអូនរាល់ថ្ងៃខែ បងស្នេហ៍ ស្នេហ៍លុះមរណា ។
បែរមិនដូចបំណង ខំបំភ្លេចរឹតនឹក
បេះដូងរងគ្រោះរបួសព្រោះស្នេហ៍
រង់ចាំអូនរាល់ថ្ងៃខែ បងស្នេហ៍ ស្នេហ៍លុះមរណា ។
៣. បងទ្រោមឈឺចាប់ព្រោះមានកំហុស
អូនអើយដាក់ទោសបងចុះ បងព្រមទទួលទោសា
បងចង់ថ្នាក់ថ្នម រួមរស់តែពីរកាយា
បេះដូងបងផ្សងសច្ចា ស្មោះស្ម័គ្រពុំងារលុះក្ស័យ ។
អូនអើយដាក់ទោសបងចុះ បងព្រមទទួលទោសា
បងចង់ថ្នាក់ថ្នម រួមរស់តែពីរកាយា
បេះដូងបងផ្សងសច្ចា ស្មោះស្ម័គ្រពុំងារលុះក្ស័យ ។
ភ្លេង – បន្ទរ – ៣