ច្រៀងដោយៈ កែវ វាសនា
អាល់ប៊ុមៈ បេះដូងរនោច
ផលិតកម្មៈ អេស.អេស.ប៊ី (SSB) វ៉ុល២៨
១. តើជីវិតមានន័យសល់ពេលប៉ុន្មានថ្ងៃទៅ
បើជីវិតត្រូវដកមកធ្វើការ និងពេលគេងចេញ
ទើបមនុស្សគ្រប់គ្នា ស្ទុះស្ទារបំពេញ
បេះដូងជំនួសវិញ ដើម្បីចំនេញវេលា ។
បើជីវិតត្រូវដកមកធ្វើការ និងពេលគេងចេញ
ទើបមនុស្សគ្រប់គ្នា ស្ទុះស្ទារបំពេញ
បេះដូងជំនួសវិញ ដើម្បីចំនេញវេលា ។
២. ចុះហេតុអ្វីបានជារូបខ្ញុំគ្មានមនុស្សត្រូវស្នេហ៍
មិនដឹងថាមានអ្នកណាគេផ្ដល់កម្លាំងចិត្ត
ព្រមកាន់ដៃដើរ លើផ្លូវជីវិត
ឆ្ពោះទៅពិភពពិតនៃក្ដីស្នេហ៍ ។
មិនដឹងថាមានអ្នកណាគេផ្ដល់កម្លាំងចិត្ត
ព្រមកាន់ដៃដើរ លើផ្លូវជីវិត
ឆ្ពោះទៅពិភពពិតនៃក្ដីស្នេហ៍ ។
ភ្ជាប់១. តើមនុស្សនោះ ពិភពលោក
បានបង្កើតហើយឬនៅសម្រាប់ខ្ញុំ
តើត្រូវចាំត្រង់ណា ចាំដល់ពេលណាទៅ ។
បានបង្កើតហើយឬនៅសម្រាប់ខ្ញុំ
តើត្រូវចាំត្រង់ណា ចាំដល់ពេលណាទៅ ។
បន្ទរ. (Love) I need somebody
(Love) សុំត្រឹមមានមនុស្សម្នាក់
(Love) ដែលព្រមស្ម័គ្រ ព្រមរួមចិត្ត
ទោះជាអ្វីមិនគិត ផ្សងស្នេហ៍ពិតសុំជាគូរ ។
(Love) I need somebody
(Love) ចង់មានមនុស្សដែលស្នេហ៍
(Love) ហើយស្នេហ៍ស្មោះ អស់ពីទ្រូង
ជាមនុស្សមុនដំបូង គឺរូបម្ចាស់បេះដូងម្នាក់ហ្នឹង ។
(Love) សុំត្រឹមមានមនុស្សម្នាក់
(Love) ដែលព្រមស្ម័គ្រ ព្រមរួមចិត្ត
ទោះជាអ្វីមិនគិត ផ្សងស្នេហ៍ពិតសុំជាគូរ ។
(Love) I need somebody
(Love) ចង់មានមនុស្សដែលស្នេហ៍
(Love) ហើយស្នេហ៍ស្មោះ អស់ពីទ្រូង
ជាមនុស្សមុនដំបូង គឺរូបម្ចាស់បេះដូងម្នាក់ហ្នឹង ។
ភ្ជាប់២. ខ្ញុំតែងដើរទៅកាន់ ក្រុមនៃហ្វូងមនុស្ស
ព្រោះចង់រំដោះចិត្តពីភាពឯកា
តែទ្រូងខ្វះស្នេហា ទីណាក៏មាន ភាពឯកា ភាពឯកា ។
ព្រោះចង់រំដោះចិត្តពីភាពឯកា
តែទ្រូងខ្វះស្នេហា ទីណាក៏មាន ភាពឯកា ភាពឯកា ។
ច្រៀង ២ ភ្ជាប់១ បន្ទរ
ភ្ជាប់៣. តើត្រូវឲ្យខ្ញុំដើរ លើដំណើរវង្វេង
ក្នុងភពដ៏ធំធេង តែម្នាក់ឯង ម្ដេចទៅ… ។
ក្នុងភពដ៏ធំធេង តែម្នាក់ឯង ម្ដេចទៅ… ។
ច្រៀង បន្ទរ ភ្ជាប់២