ច្រៀងដោយៈ រិន សាវ៉េត
ទំនុកច្រៀងៈ មរតកដើម
អាល់ប៊ុមៈ ម្លប់ពោធិ៍បាក់ខែង
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល៣២៧
ថតនៅឆ្នាំៈ ២០០៧
១. ព្រែកឯងនៅឆ្ងាយឃើញដាច់អាល័យ
អានុស្សាវរីយ៍ជាប់ដោយរុក្ខជាតិ
ធ្វើម្ដេចនឹងបានឃើញព្រែកឯងទៀត
ពិតមែនតែរូបខ្ញុំឃ្លាត តែចិត្តនៅគួចទៅ ។
អានុស្សាវរីយ៍ជាប់ដោយរុក្ខជាតិ
ធ្វើម្ដេចនឹងបានឃើញព្រែកឯងទៀត
ពិតមែនតែរូបខ្ញុំឃ្លាត តែចិត្តនៅគួចទៅ ។
២. ធម្មជាតិដែលធ្លាប់ញញឹមរាក់ទាក់
ឥឡូវប្រែភ័ក្ត្រទៅជាសត្រូវ
អនុស្សាវរីយ៍ជាប់នៅដោយផ្លូវ
គិតថាពីថ្ងៃនេះទៅ លែងឃើញព្រែកឯងទៀតហើយ ។
ឥឡូវប្រែភ័ក្ត្រទៅជាសត្រូវ
អនុស្សាវរីយ៍ជាប់នៅដោយផ្លូវ
គិតថាពីថ្ងៃនេះទៅ លែងឃើញព្រែកឯងទៀតហើយ ។
បន្ទរ. អនុស្សាវរីយ៍ ដែលជាប់គ្រប់ទី
ហាក់ដូចឃើញគ្រាថ្មីៗ
ដើមឈើធំៗ មានម្លប់ត្រឈៃ
ឮតែសំលេងរៃ យំថ្លែងក្ដីអស់សង្ឃឹម ។
ហាក់ដូចឃើញគ្រាថ្មីៗ
ដើមឈើធំៗ មានម្លប់ត្រឈៃ
ឮតែសំលេងរៃ យំថ្លែងក្ដីអស់សង្ឃឹម ។
៣. គូព្រេងដែលខ្ញុំគិតថាមិនព្រាត់
ឥឡូវរលត់ ទាំងរូបប៉ប្រិម
ធ្វើម្ដេចនឹងបានជួបក្ដីសង្ឃឹម
បើទុកជាខ្ញុំញញឹម ក៏មិនស្រស់ដូចគ្រាដើម ។
ឥឡូវរលត់ ទាំងរូបប៉ប្រិម
ធ្វើម្ដេចនឹងបានជួបក្ដីសង្ឃឹម
បើទុកជាខ្ញុំញញឹម ក៏មិនស្រស់ដូចគ្រាដើម ។