ច្រៀងដោយៈ ខាន់ ជែម
អាល់ប៊ុមៈ ក្រុម Rock Zone
ផលិតកម្មៈ រ៉ក (Rock)
ឆ្នាំៈ ២០០៧
១. ឈឺអ្វីម្ល៉េះ ពេលដឹងថាអូនក្បត់
ជួបភាពជូរចត់រងទុក្ខឥតស្បើយ
ឲ្យបងសោកា ព្រោះតែត្រាណត្រើយ
អូនមានថ្មីហើយ ឲ្យបងខ្លោចផ្សា ។
ជួបភាពជូរចត់រងទុក្ខឥតស្បើយ
ឲ្យបងសោកា ព្រោះតែត្រាណត្រើយ
អូនមានថ្មីហើយ ឲ្យបងខ្លោចផ្សា ។
២. ឈឺអ្វីមិនស្មើ ឈឺក្នុងដួងចិត្ត
ដូចភពងងឹតគ្មានសូរិយា
បេះដូងប្រេះស្រាំ ចាញកលស្នេហា
ល្បិចស្នេហ៍ឫស្យា ចិត្តអូនប្រួលប្រែ ។
ដូចភពងងឹតគ្មានសូរិយា
បេះដូងប្រេះស្រាំ ចាញកលស្នេហា
ល្បិចស្នេហ៍ឫស្យា ចិត្តអូនប្រួលប្រែ ។
ភ្ជាប់. បើមិនស្រលាញ់ តើអាណិតរូបបងធ្វើអ្វី
នេះឬសំដីដែលអូនថាជាពាក្យស្នេហ៍ស្និទ្ធ
បំពេរបេះដូង ខ្លាចស្រពោនស្វិត ។
នេះឬសំដីដែលអូនថាជាពាក្យស្នេហ៍ស្និទ្ធ
បំពេរបេះដូង ខ្លាចស្រពោនស្វិត ។
បន្ទរ. សម្រែកបេះដូងបងយំ សួរទៅស្រី
ហេតុអ្វីក៏ថ្លៃ មានចិត្តបែកបែរពីបង
ឈឺផ្សាព្រោះស្នេហ៍កន្លង បេះដូងរងទុក្ខក្រំគ្រា
ឆ្លើយមកពុំងារ តើអូនគិតយ៉ាងណាទៅថ្លៃ
ស្នេហ៍អូនឋិននៅត្រង់ណា ។
ហេតុអ្វីក៏ថ្លៃ មានចិត្តបែកបែរពីបង
ឈឺផ្សាព្រោះស្នេហ៍កន្លង បេះដូងរងទុក្ខក្រំគ្រា
ឆ្លើយមកពុំងារ តើអូនគិតយ៉ាងណាទៅថ្លៃ
ស្នេហ៍អូនឋិននៅត្រង់ណា ។
៣. កុំឲ្យខ្ញុំខ្វល់ អស់ឱទ្វីបលោក
កុំឲ្យខ្ញុំសោក អស់ឱលោកិយ
កុំឲ្យខ្ញុំយល់ នរគអវចីយ៍
រងកម្មអប្រិយ ព្រោះតែតណ្ហា ។
កុំឲ្យខ្ញុំសោក អស់ឱលោកិយ
កុំឲ្យខ្ញុំយល់ នរគអវចីយ៍
រងកម្មអប្រិយ ព្រោះតែតណ្ហា ។
ភ្ជាប់ – បន្ទរ – ភ្លេង – បន្ទ