មនុស្ស​ស្រែ​ដូច​យើង

បទៈ មនុស្ស​ស្រែ​ដូច​យើង
ច្រៀង​ដោយៈ សុខ រក្សា
អាល់​ប៊ុមៈ ស្ទឹង​សម្ងាត់
ផលិត​កម្មៈ រស្មីហង្ស​មាស វ៉ុល​២៣៤

១. ឃើញ​ត្រឹម​ស្បែក​ជើង​យើង​ដឹង​ឋានៈ
ថា​ខ្លួន​យើង​នេះ​ឋានៈ​អ្វី
ពាក្យ​ពេចន៍​ស្ដី​គ្មាន​ន័យ​ដូច​គេ
ចង់​ឲ្យ​រិះ​គិត​ល្អឹត​ល្អន់​មាស​មេ
កុំ​ទៅ​ប្រដូច​នឹង​គេ​អី ថ្លើម​ថ្លៃ​បង អូ​ហូ ។
២. គ្មា​ន​ស្បែក​ជើង​ចោត​គ្រប់​មុខ​ហ៊ឺ​ហា
សម្បុរ​ស្រអែម​មិន​ស​ថ្លា
មិន​អស្ចារ្យ​ទេ​ណា​ស្នេហ៍​ស្នង
ចង់​ឲ្យ​ប្រៀបធៀប​មាយាទ​និងប្រាក់
ស្មោះ​សរ​ជឿជាក់​ណា​នួនល្អង ដែល​ចង់​បាន ។
ភ្ជាប់. ចង់​ប្រាថ្នា​ថា
ភ្លើង​ពណ៌​ស្រស់​ល្អ​មិន​ឈ្នះ​ដួង​ចន្ទ​រៀម​ឡើយ
ទឹក​អប់​ក្រអូប​សាយ
នៅឡើយ​ចាញ់​ក្លឹន​ស្រូវ​ទេ​ណា ។
បន្ទរ. មនុស្ស​ស្រែ​ដូច​យើង
គេ​រើស​អើង និង​​ខ្ពើម​បង្ក​​ឈ្លោះ
តើ​គេ​ទាំង​នោះ សព្វ​ថ្ងៃ​រស់​ព្រោះ​អ្នក​ណា​?
មនុស្ស​ស្រែ​ដូច​យើង
គួរ​​អូន​គិត​ឡើង​វិញ​កែវ​ជីវា
កុំ​តូច​​ចិន្ដា វាសនា​មិន​អាច​ទៀង​ទេ
អក្ខរា​វិរុទ្ធ​ សរសេរ​មិន​មុត​គត់​ដូច​គេ ។
ភ្លេង – ២ – ភ្ជាប់ – បន្ទរ – ភ្ជាប់ – បន្ទរ
ទោះ​ជា​អ្នក​ស្រែ សូម​ត្រឹម​តែ​មាន​ចិត្ត​ស្មោះ​សរ
ទោះ​ជា​អ្នក​ស្រែ សូម​ត្រឹម​តែ​មាន​ចិត្ត​ស្មោះ​សរ

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម