ច្រៀងដោយៈ ព្រាប សុវត្ថិ
ស្រមៃ. (លោកពុកអើយ… (កូនយំ))
អឺៗ.. កូនកុំយំ ណាកូនណា
នែៗៗៗៗៗ ញ៉ាំទឹកទៅណាកូន ញ៉ាំទឹកទៅ
អឺៗៗ គេងទៅកូន អឺ…
(ឪពុក និងកូនសើច) ។
អឺៗ.. កូនកុំយំ ណាកូនណា
នែៗៗៗៗៗ ញ៉ាំទឹកទៅណាកូន ញ៉ាំទឹកទៅ
អឺៗៗ គេងទៅកូន អឺ…
(ឪពុក និងកូនសើច) ។
១. អតិតកាល បណ្ដាលឲ្យចិត្តមិនស្ងប់
ចង់ឲ្យគ្រប់យ៉ាងត្រឡប់
ចង់ឃើញមុខលោកពុកមានគុណ
អតិតកាល ពុកខំលីសែងរែកពុន
គ្រប់យ៉ាង ពុកទ្រាំអត់ធន់
ដើម្បីកូនបានដូចគេឯង ។
ចង់ឲ្យគ្រប់យ៉ាងត្រឡប់
ចង់ឃើញមុខលោកពុកមានគុណ
អតិតកាល ពុកខំលីសែងរែកពុន
គ្រប់យ៉ាង ពុកទ្រាំអត់ធន់
ដើម្បីកូនបានដូចគេឯង ។
២. ញើសដូចឈាម ក្រំក្រៀមកណ្ដាលថ្ងៃក្ដៅ
ដល់ផ្ទះមិនថាយប់ជ្រៅ
ពុកតែងនៅ នេបនិត្យប្រលែង
កូននៅតូច លង់លក់ព្រោះតែសំឡេង
លោកពុកបំពេរឲ្យគេង
លង់វង្វេង ក្រោមស្បៃរាត្រី ។
ដល់ផ្ទះមិនថាយប់ជ្រៅ
ពុកតែងនៅ នេបនិត្យប្រលែង
កូននៅតូច លង់លក់ព្រោះតែសំឡេង
លោកពុកបំពេរឲ្យគេង
លង់វង្វេង ក្រោមស្បៃរាត្រី ។
បន្ទរ. តែពេលនេះបាត់លោកពុក
បាត់ពុកឆ្ងាយពីភក្ត្រា
បាត់ពុកទៅណា មិនស្ដី
កូនស្រែកហៅរកលោកពុក
ទ្វីបលោកមិនប្រណី
ទាមទារ មកផ្ដាច់និស្ស័យឲ្យឃ្លាត ។
បាត់ពុកឆ្ងាយពីភក្ត្រា
បាត់ពុកទៅណា មិនស្ដី
កូនស្រែកហៅរកលោកពុក
ទ្វីបលោកមិនប្រណី
ទាមទារ មកផ្ដាច់និស្ស័យឲ្យឃ្លាត ។
ស្រមៃ. អឺ កូនពុក (លោកពុក) មកពុកណាកូនណា
កូនឆ្លាត គេងទៅកូន (អត់ងងួយគេងទេ លោកពុក) គេងទៅ
អឺ អឺ កូនឆ្លាតណាកូនណា (ពុកអើយ)
កូនធំឡើងធ្វើការធំណាកូន អឺ… ។
កូនឆ្លាត គេងទៅកូន (អត់ងងួយគេងទេ លោកពុក) គេងទៅ
អឺ អឺ កូនឆ្លាតណាកូនណា (ពុកអើយ)
កូនធំឡើងធ្វើការធំណាកូន អឺ… ។
៣. ចង់ជួបមុខ ចង់ឃើញពុកនៅជិតកូន
ពាក្យពេចន៍បំពេរលួងលោម
ធ្វើឲ្យកូន រិតនៅស្រណោះ
មានថ្ងៃនេះ ដោយសារគុណពុកសណ្ដោស
ទូន្មានអបរំកូនប្រុស
មិនឲ្យខុស លុះធំដឹងក្ដី ។
ពាក្យពេចន៍បំពេរលួងលោម
ធ្វើឲ្យកូន រិតនៅស្រណោះ
មានថ្ងៃនេះ ដោយសារគុណពុកសណ្ដោស
ទូន្មានអបរំកូនប្រុស
មិនឲ្យខុស លុះធំដឹងក្ដី ។
ពោល. លោកពុក បើសិនជាលោកពុកឃើញខ្ញុំ
ឃើញកូនដែលល្អ
ពុកនឹងសប្បាយចិត្ត
តែ បើកូនចង់ឃើញឪពុក កូនអត់ដឹងថា
ជួបលោកពុកដោយរបៀបណា ហ៊ឺ… ។
ឃើញកូនដែលល្អ
ពុកនឹងសប្បាយចិត្ត
តែ បើកូនចង់ឃើញឪពុក កូនអត់ដឹងថា
ជួបលោកពុកដោយរបៀបណា ហ៊ឺ… ។