ថ្ងៃមង្គល

ច្រៀងដោយ សេរីមន្ដ និង ស្រីពៅ




ថ្ងៃនេះជាថ្ងៃមង្គលបានផ្ដល់ដល់យើងទាំងពីរ

ជាថ្ងៃប្រស់ព្រំជីវា សែនស្រស់សោភាបេះដូង

បាន​បំពេញក្តីស្នេហ៍ សម្រេចក្តីបំណង

សែនសប្បាយ អូនហើយនឹងបងក្នុងជីវិត

 ជាថ្ងៃអាពាហ៍ពិពាហ៍ គេគ្រប់គ្នារីករាយជុំចិត្ត

 ក៏ព្រោះតែស្នេហ៍យើង ស្នេហ៍ពិតឥតប្រែ

អរគុណដែលអូនស្មោះសរ​ ទឹកចិត្តល្អសម្រាប់ក្តីស្នេហ៍

អូនក៏អរគុណបងខ្លាំងដែរ ស្នេហ៍បរិសុទ្ធ

អូននឹងថែស្នេហ៍ឲ្យគង់

បងវិញស្រលាញ់លួងលោម
                                              
                                              យើងទាំងពីរមានចិត្តស្មោះត្រង់ លុះលង់មរណៈ

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម