ច្រៀងដោយៈ ព្រាប សុវត្ថិ
ផលិតកម្មៈ រស្មីហង្សមាស
១. បងលួចមើលអូន លួចស្នេហ៍នឹមនួនយូរហើយថ្លៃ
មិនដឹងថាអូនព្រមប្រណី បេះដូងភក្ដីមួយដែលកំព្រា
កម្លោះជនបទចិត្តស្មោះអំណត់ ឥតងាករេ
សម្បុរក៏ខ្មៅមិនសទេ ជាកូនអ្នកស្រែទាំងសាច់ទាំងឈាម ។
មិនដឹងថាអូនព្រមប្រណី បេះដូងភក្ដីមួយដែលកំព្រា
កម្លោះជនបទចិត្តស្មោះអំណត់ ឥតងាករេ
សម្បុរក៏ខ្មៅមិនសទេ ជាកូនអ្នកស្រែទាំងសាច់ទាំងឈាម ។
២. បងខ្មៅតែរូបតែចិត្តស្លូតបូត សជ្រះថ្លា
មិនចេះភូតភរបោកអ្នកណា ជួយយកអាសារអូនបានណាស្រី
ជួយដោយចិត្តស្មោះ អ្នកស្រែទាំងអស់ក៏ដឹងដែរថ្លៃ
រូបបងជាប្រុសចិត្តស្មោះភក្ដី ទៅខ្មៅមិនថ្វី ស្រីកុំទោម្នេញ ។
មិនចេះភូតភរបោកអ្នកណា ជួយយកអាសារអូនបានណាស្រី
ជួយដោយចិត្តស្មោះ អ្នកស្រែទាំងអស់ក៏ដឹងដែរថ្លៃ
រូបបងជាប្រុសចិត្តស្មោះភក្ដី ទៅខ្មៅមិនថ្វី ស្រីកុំទោម្នេញ ។
បន្ទរ. ឬអូនយល់ថា ខ្មៅបងនេះណា
មិនសមជីវា បុប្ផាដីក្រុងក្រមុំភ្នំពេញ
ខ្មៅបងខ្មៅស្រែ ចេះខ្លាចឪម៉ែ ចិត្តពោរពេញ
ដោយភាពស្មោះត្រង់ឥតទោម្នេញ
បើបងស្រលាញ់គឺមួយជីវិត ។
មិនសមជីវា បុប្ផាដីក្រុងក្រមុំភ្នំពេញ
ខ្មៅបងខ្មៅស្រែ ចេះខ្លាចឪម៉ែ ចិត្តពោរពេញ
ដោយភាពស្មោះត្រង់ឥតទោម្នេញ
បើបងស្រលាញ់គឺមួយជីវិត ។
៣. សារភាពក្ដីស្នេហ៍ ដែលបងថ្នមថែលាក់ក្នុងចិត្ត
មិនដឹងថាអូនគិតដូចម្ដេច ខឹងឬអាណិត ចំពោះរូបបង
ខ្វល់អើយសែនខ្វល់ ចិត្តជ្រួលច្របល់អំពល់កន្លង
បើសិនជាអូនមិនស្អប់បង ឆ្លើយប្រាប់បងផង តើស្នេហ៍បងទេ ។
មិនដឹងថាអូនគិតដូចម្ដេច ខឹងឬអាណិត ចំពោះរូបបង
ខ្វល់អើយសែនខ្វល់ ចិត្តជ្រួលច្របល់អំពល់កន្លង
បើសិនជាអូនមិនស្អប់បង ឆ្លើយប្រាប់បងផង តើស្នេហ៍បងទេ ។
ភ្លេង – បន្ទរ – ៣