ច្រៀងដោយ ៖ ខេមរៈ សិរីមន្ត
ផលិតកម្ម ៖ យូធូ
ច័ន្ទអើយច័ន្ទថ្លាមេត្តាដង្ហោយហៅថ្លៃ រឿងហួសមិនថ្វី ស្នេហ៍ភក្ដីចាំថ្លៃឆវី ។
បើឆោមស្រស់របួសព្រោះស្នេហ៍គួរតែវិលមកនេះ កុំវង្វេងចង់ក្ស័យជីវីស្នេហ៍នេះចាំនីមល
ប៉ុន្មានដងឈឺចាប់ស្ទើររាប់ភ្លេចកង្វល់ គេឈប់ care ទុក្ខព្រួយខ្វាយខ្វល់ បងចាំទទួលថ្លៃ ។
ប៉ុន្មានដងឈឺចាប់ស្ទើររាប់ភ្លេចកង្វល់ គេឈប់ care ទុក្ខព្រួយខ្វាយខ្វល់ បងចាំទទួលថ្លៃ ។
ច័ន្ទអើយច័ន្ទថ្លាមេត្តាដង្ហោយហៅថ្លៃ រឿងហួសមិនថ្វី ស្នេហ៍ភក្ដីចាំថ្លៃឆវី ។
ឈឺចាប់ហួសបញ្ចប់ចុះស្ងួន ល្មមស្រណោះខ្លួនស្រី រឿងអាក្រក់ដិតដាមចិត្តស្រី ទុកថាជាសូបិន្ត
ផុតពីថ្ងៃមួរហ្មងមានតែបងនឹងមាសឆ្អឹន ឱបប្រាណរៀមរំសាយទុក្ខា ហ៊ឺ…. ។
ផុតពីថ្ងៃមួរហ្មងមានតែបងនឹងមាសឆ្អឹន ឱបប្រាណរៀមរំសាយទុក្ខា ហ៊ឺ…. ។
ច័ន្ទអើយច័ន្ទថ្លាមេត្តាដង្ហោយហៅថ្លៃ រឿងហួសមិនថ្វី ស្នេហ៍ភក្ដីចាំថ្លៃឆវី ។
(ភ្លេង)
ច័ន្ទអើយច័ន្ទថ្លាមេត្តាដង្ហោយហៅថ្លៃ រឿងហួសមិនថ្វី ស្នេហ៍ភក្ដីចាំថ្លៃឆវី ឈប់ទឹកភ្នែកថ្ងៃស្អែកចាំស្រី ។