បទៈ ស្នេហ៍អូនដូចថ្ងៃមុនទេ?
ច្រៀងដោយៈ តារា ចោមច័ន្ទ
និពន្ធដោយៈ វ៉ោយ ហូ
ថតនៅឆ្នាំៈ ១៩៧៤
ច្រៀងដោយៈ តារា ចោមច័ន្ទ
និពន្ធដោយៈ វ៉ោយ ហូ
ថតនៅឆ្នាំៈ ១៩៧៤
១. បងនៅស្នេហ៍អូនដូចថ្ងៃមុនទេបង?
ម្ដេចជួបម្ដងៗ បងធ្វើព្រងើយ?
ឬមួយក៏បងអស់ចិត្តហើយ?
មេត្តាបងឆ្លើយ ប្រាប់អូនឲ្យដឹងផង ។
ម្ដេចជួបម្ដងៗ បងធ្វើព្រងើយ?
ឬមួយក៏បងអស់ចិត្តហើយ?
មេត្តាបងឆ្លើយ ប្រាប់អូនឲ្យដឹងផង ។
២. អាសូរព្រះចន្ទនៅរះដដែលទេ?
បើទឹកទន្លេក៏មិនរីងដែរបង
ប្លែកអ្វីតែស្នេហ៍ប្រែសៅហ្មង?
ធម្មជាតិទាំងពួង តើដូចខ្ញុំឬទេ?
បើទឹកទន្លេក៏មិនរីងដែរបង
ប្លែកអ្វីតែស្នេហ៍ប្រែសៅហ្មង?
ធម្មជាតិទាំងពួង តើដូចខ្ញុំឬទេ?
បន្ទរ. បងនៅស្នេហ៍អូន ឬអស់ស្នេហ៍ហើយ?
បើអស់ស្នេហ៍ហើយ ឆ្លើយទៅព្រលឹង
រឿងអ្វី រឿងអ្វី បានជាប្រុសខឹង?
រូបអូនបងលែងសម្លឹង
អូនតឹងទ្រូងណាស់បងអើយ ។
បើអស់ស្នេហ៍ហើយ ឆ្លើយទៅព្រលឹង
រឿងអ្វី រឿងអ្វី បានជាប្រុសខឹង?
រូបអូនបងលែងសម្លឹង
អូនតឹងទ្រូងណាស់បងអើយ ។
៣. ស្ដាយណាស់បើសិនបងបែកពីអូនមែន
អូនសែនខូចចិត្តអស់មួយជីវិតហើយ
តែអូនជឿថាបងមិនភ្លេចឡើយ
ពេលភ្លៀងរួចហើយ មេឃគង់ស្រឡះទែង ។
អូនសែនខូចចិត្តអស់មួយជីវិតហើយ
តែអូនជឿថាបងមិនភ្លេចឡើយ
ពេលភ្លៀងរួចហើយ មេឃគង់ស្រឡះទែង ។
ភ្លេង – ៣