ច្រៀងដោយៈ រស់ សេរីសុទ្ធា
១. ចន្ទអើយ រះសែនល្អម្ល៉េះទេ
ប៉ុន្តែមាសមេអ្នកនៅសែនឆ្ងាយ
ថ្ងៃណាបាននែបនិត្យកាយ
បើនៅឆ្ងាយ ឈោងមិនដល់ ។
ប៉ុន្តែមាសមេអ្នកនៅសែនឆ្ងាយ
ថ្ងៃណាបាននែបនិត្យកាយ
បើនៅឆ្ងាយ ឈោងមិនដល់ ។
២. ខ្ពស់អើយ អើយសែនខ្ពស់ម្ល៉េះណា
ពន្លឺភ្លឺថ្លាគួរឲ្យចាប់ចិត្ត
បើសិនខ្ញុំជាគូពិត
នាំដួងចិត្ត ខ្ញុំទៅជាមួយផង ។
ពន្លឺភ្លឺថ្លាគួរឲ្យចាប់ចិត្ត
បើសិនខ្ញុំជាគូពិត
នាំដួងចិត្ត ខ្ញុំទៅជាមួយផង ។
បន្ទរ. តើអ្នកដឹងទេ ខ្ញុំលួចស្នេហ៍យូរហើយ
ម្ដេចឡើយ បានជាអ្នករះធ្វើព្រងើយ
ចន្ទអើយ សូមមេត្តាខ្ញុំផង
ស្នេហ៍ស្នង ស្ងាត់សូន្យឈឹង ។
ម្ដេចឡើយ បានជាអ្នករះធ្វើព្រងើយ
ចន្ទអើយ សូមមេត្តាខ្ញុំផង
ស្នេហ៍ស្នង ស្ងាត់សូន្យឈឹង ។
៣. ហេតុអ្វី បានថ្លៃឆ្មើងម្ល៉េះទេ
អាងតែអ្នកល្អលើសគេក្នុងលោក
ទុកឲ្យខ្ញុំនៅសោយសោក
បំភ្លឺលោក ទុកឲ្យខ្ញុំក្រៀមក្រំ ។
អាងតែអ្នកល្អលើសគេក្នុងលោក
ទុកឲ្យខ្ញុំនៅសោយសោក
បំភ្លឺលោក ទុកឲ្យខ្ញុំក្រៀមក្រំ ។
ភ្លេង – ច្រៀងឡើងវិញ