ច្រៀងដោយៈ ព្រាប សុវត្ថិ
អាល់ប៊ុមៈ ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហាទេ!
ទំនុកច្រៀងៈ ងិន ម៉ានីយ៉ា
ទំនុកភ្លេងៈ ម៉ម សុគន្ធា
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល២៩៣
១. យប់នេះស្ងប់ស្ងាតគួរឲ្យចម្លែក
ទឹកភ្នែកហូរជ្រែកស្បៃរាត្រី
ទឹកភ្នែកបងស្រក់ព្រោះរឿងហេតុអ្វី
គ្រាំហឫទ័យ កណ្ដាលភពល្វឹងល្វើយ ។
ទឹកភ្នែកហូរជ្រែកស្បៃរាត្រី
ទឹកភ្នែកបងស្រក់ព្រោះរឿងហេតុអ្វី
គ្រាំហឫទ័យ កណ្ដាលភពល្វឹងល្វើយ ។
២. បងអង្គុយញ៉ាំស្រាយលាយទឹកភ្នែក
នឹកអូនពេក ស្ទើរបែកទ្រូងហើយ
តើដឹងទេ មាសមេបងនឹកត្រាណត្រើយ
អាធ្រាត្រជ្រៅណាស់ហើយនឹកបងទេព្រលឹង ។
នឹកអូនពេក ស្ទើរបែកទ្រូងហើយ
តើដឹងទេ មាសមេបងនឹកត្រាណត្រើយ
អាធ្រាត្រជ្រៅណាស់ហើយនឹកបងទេព្រលឹង ។
បន្ទរ១. ទឹកភ្នែកបងស្រក់ មិនមែនគ្មានបញ្ហា
ហេតុអ្វីជីវ៉ា ហាក់ដូចជាធ្វើមិនដឹង
ហេតុអ្វីក្ដីស្នេហ៍និស្ស័យស្នេហ៍ បានត្រឹមតែប៉ុណ្ណឹង
ហេតុអ្វីព្រលឹង អូនដាច់ចិត្តចាកចោលបង ។
ហេតុអ្វីជីវ៉ា ហាក់ដូចជាធ្វើមិនដឹង
ហេតុអ្វីក្ដីស្នេហ៍និស្ស័យស្នេហ៍ បានត្រឹមតែប៉ុណ្ណឹង
ហេតុអ្វីព្រលឹង អូនដាច់ចិត្តចាកចោលបង ។
បន្ទរ២. បេះដូងមួយនេះ ឆេះខ្លោចអស់ហើយ
គ្មានថ្ងៃណាស្បើយ ពីទុក្ខសោកសៅហ្មង
វិញ្ញាណស្នេហ៍ពិត ក្លាយជាផេះផង់
ជីវិតលិចលង់ ក្នុងអន្លង់ទឹកភ្នែកស្នេហ៍ ។
គ្មានថ្ងៃណាស្បើយ ពីទុក្ខសោកសៅហ្មង
វិញ្ញាណស្នេហ៍ពិត ក្លាយជាផេះផង់
ជីវិតលិចលង់ ក្នុងអន្លង់ទឹកភ្នែកស្នេហ៍ ។
ពោល. ស្នេហ៍ដែលបងមាន បងបានជូនអូនអស់ហើយ
អូនដឹងទេ? បងស្រលាញ់អូនខ្លាំងណាស់
ក៏ប៉ុន្តែ បងមិនស្ដាយក្រោយទេ
បងគ្រាន់តែចង់ប្រាប់អូនថា
ទឹកភ្នែកបងស្រក់នេះ មិនមែនគ្មានបញ្ហានោះទេ!
អូនចាំទុកណា!
បងនឹកអូនខ្លាំងណាស់
ស្រលាញ់អូនខ្លាំងណាស់
បងលាអូនហើយ ។
អូនដឹងទេ? បងស្រលាញ់អូនខ្លាំងណាស់
ក៏ប៉ុន្តែ បងមិនស្ដាយក្រោយទេ
បងគ្រាន់តែចង់ប្រាប់អូនថា
ទឹកភ្នែកបងស្រក់នេះ មិនមែនគ្មានបញ្ហានោះទេ!
អូនចាំទុកណា!
បងនឹកអូនខ្លាំងណាស់
ស្រលាញ់អូនខ្លាំងណាស់
បងលាអូនហើយ ។