ខ្លុយស្នេហ៍ត្នោតទេរ
ច្រៀងដោយៈ ព្រាប សុវត្ថិ
ផលិតកម្មៈ រស្មីហង្សមាស វុល២៤៧ – ខ្លុយស្នេហ៍ត្នោតទេរ

១. សៀងខ្លុយស្នេហ៍ ថែម្លប់ត្នោតទេរ ទួញរៀបរាប់ប្រាប់រឿងស្នេហ៍ តឹងទ្រូងទូងទួញសោកា
ខ្លុយបោកខ្លួនអង្រួនរកម្ចាស់សង្ខារ ត្នោតទេរយំយោលយារ ព្រោះស្នេហាឃ្លាតឆ្ងាយ ។

២. អូនទៅស្ងាត់ទៅបាត់សូន្យឈឹង បេះដូងបងសង្រេងទន្ទឹង ព្រលឹងព្រាត់ឈឹងលាក់កាយ
ច្រើនបណ្តាំពាក្យពេចន៍រៀបផ្តាំរៀងរាយ ចាត់ចាបផ្ញើចុតហ្មាយ ស្រស់ឆោមឆាយមិនឆ្លើយ ។

បន្ទរៈ អូ! ខ្លុយស្នេហ៍ធ្លាប់ថែស្នេហា អ្នកមេត្តាច្រៀងលោមចិន្តាត្រាណត្រើយ
សូមត្នោតទេរអ្នកជួយរាំរេបក់បោយ ស្រែកដង្ហើយ ស្នេហ៍អើយអោយស្ងួនវិលវៃ ។

៣. ទឹកត្នោតផ្អែមថែមចិត្តស្មោះស្ម័គ្រ ម្លប់ដើមទេរនៅតែត្រជាក់ រាក់ទាក់រង់ចាំផ្លូវថ្លៃ
សៀងខ្លុយស្នេហ៍ នឹងច្រៀងបំពេរបទថ្មី ថ្នាក់ថ្នមចិត្តពិសី ស្មោះភក្តី ខ្លុយស្នេហ៍ត្នោតទេរ។

ភ្លេង ច្រៀងវគ្គបន្ទរ វគ្គ៣ ។