ច្រៀងដោយៈ ខេមរៈ សិរីមន្ត
ផលិតកម្មៈ យូធូ វ៉ុល២០ – ព្រមទាំងអាល័យ
១. ដឹងថាអូនមិនមានជម្រើស
ស្ងួនមិនហ៊ានល្មើស ទើបស្រីជ្រើសតាមការលួង
បងព្រមស្ដាប់ទាំងឈឺបេះដូង
ម្ដាយអូនគាត់ល្បួង ស្ងួនព្រមទាំងអាល័យ ។
ស្ងួនមិនហ៊ានល្មើស ទើបស្រីជ្រើសតាមការលួង
បងព្រមស្ដាប់ទាំងឈឺបេះដូង
ម្ដាយអូនគាត់ល្បួង ស្ងួនព្រមទាំងអាល័យ ។
២. អូនគិតថាគ្រួសារក្រក្រី
មានអ្នកដ៏ទៃស្ដីនួនល្អងពីបង
វៀងចិត្តស្មោះដាក់ឃ្នោះបេះដូង
រឿងស្នេហ៍កន្លង ស្នេហ៍ចុកទ្រូងដំបៅ ។
មានអ្នកដ៏ទៃស្ដីនួនល្អងពីបង
វៀងចិត្តស្មោះដាក់ឃ្នោះបេះដូង
រឿងស្នេហ៍កន្លង ស្នេហ៍ចុកទ្រូងដំបៅ ។
បន្ទរ. ជ្រើសអ្នកថ្មី ចរណៃគេនោះសមទ្រង់
ជាអ្នកស្ដុកស្ដម ម្ដាយម៉ុមគាត់ព្រមសម្ដី
បង្ខំពន្លកទាំងដឹងថាបងស្នេហ៍ថ្លៃ
បង្ខាំងធ្វើបាបចិត្តស្រី ភក្ដីគ្មានន័យសំខាន់ ។
ជាអ្នកស្ដុកស្ដម ម្ដាយម៉ុមគាត់ព្រមសម្ដី
បង្ខំពន្លកទាំងដឹងថាបងស្នេហ៍ថ្លៃ
បង្ខាំងធ្វើបាបចិត្តស្រី ភក្ដីគ្មានន័យសំខាន់ ។
៣. ចង់ឲ្យចិត្តអូនវិលត្រឡប់
ស្នេហ៍មិនអាចចប់ ត្រឹមមួយយប់ផ្គាប់ចិត្តម្ដាយ
អានុស្សាយើងទាំងពីរកាយ
ម្ដេចយត្រូវឃ្លាតឆ្ងាយ ផ្ដាច់និស្ស័យស្នេហ៍យើង ។
ស្នេហ៍មិនអាចចប់ ត្រឹមមួយយប់ផ្គាប់ចិត្តម្ដាយ
អានុស្សាយើងទាំងពីរកាយ
ម្ដេចយត្រូវឃ្លាតឆ្ងាយ ផ្ដាច់និស្ស័យស្នេហ៍យើង ។
ភ្លេង បន្ទរ ៣