ច្រៀងដោយៈ តារាចម្រៀងហង្សមាស
អាល់ប៊ុមៈ រយលានសង្ឃឹម
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល ៣២៥
១. [សោភា] ពពកផាត់តាមខ្យល់ រសាត់វល់លើវេហា
វាលវដ្ដសង្សា អ្នកណាកំណត់ដៅ
[រក្សា] សុខទុក្ខនៅរីករាល ឆ្លងកាត់វាល វាលជ្រោះទឹកជ្រៅ
នេះគឺជាផ្លូវ ផ្លូវជីវិត ។
វាលវដ្ដសង្សា អ្នកណាកំណត់ដៅ
[រក្សា] សុខទុក្ខនៅរីករាល ឆ្លងកាត់វាល វាលជ្រោះទឹកជ្រៅ
នេះគឺជាផ្លូវ ផ្លូវជីវិត ។
២. [បញ្ញា] ជើងខ្លីឈានមិនឆ្ងាយ ជួបអន្តរាយ រាគំនិត
តែកម្លាំងចិត្ត នៅឡើយប្រឹងយកជ័យ
[បាយ៉ារិទ្ធិ] ឧបស័ក្កគង់ត្រូវជួប កើតមានរូប តែងជួបគ្រោះភ័យ
ជំនះតថ្លៃ មិននឿយណាយ ។
តែកម្លាំងចិត្ត នៅឡើយប្រឹងយកជ័យ
[បាយ៉ារិទ្ធិ] ឧបស័ក្កគង់ត្រូវជួប កើតមានរូប តែងជួបគ្រោះភ័យ
ជំនះតថ្លៃ មិននឿយណាយ ។
ភ្ជាប់. [ពេជ្ជតា] រយលានសង្ឃឹម ទៅមុខ រកសុខលាងទុក្ខខ្វល់ខ្វាយ
[មីដាដា] មេឃខ្ពស់ដីឆ្ងាយ ក៏ឆ្ងាយមិនហួសបេះដូង
[សុវត្ថិ] បិទភ្នែកសង្រួម ស្មឹងស្មាត បាតដៃដាក់លើដើមទ្រូង
ស្ទាបថ្នមៗ លួងចិត្តជាថ្មី ។
[មីដាដា] មេឃខ្ពស់ដីឆ្ងាយ ក៏ឆ្ងាយមិនហួសបេះដូង
[សុវត្ថិ] បិទភ្នែកសង្រួម ស្មឹងស្មាត បាតដៃដាក់លើដើមទ្រូង
ស្ទាបថ្នមៗ លួងចិត្តជាថ្មី ។
បន្ទរ. [រួម] គ្មានទឹកនេត្រា លោកាគ្មានគ្រោះអស់ភ័យ
ដើររួមគ្នា ដើរលើវិថី វិថីនៃក្ដីសង្ឃឹម
គ្រប់វិនាទី បណ្ដុះតែស្នាមញញឹម
ពន្លឺផ្កាយ ភ្លឺគ្មានអ្វីផ្ទឹម
រយលានក្ដីសង្ឃឹម មិនសាបសូន្យ ។
ដើររួមគ្នា ដើរលើវិថី វិថីនៃក្ដីសង្ឃឹម
គ្រប់វិនាទី បណ្ដុះតែស្នាមញញឹម
ពន្លឺផ្កាយ ភ្លឺគ្មានអ្វីផ្ទឹម
រយលានក្ដីសង្ឃឹម មិនសាបសូន្យ ។
៣. [និសា] យកចិត្តដាក់ក្នុងចិត្ត ចងជីវិតផ្អោបបេះដូង
បញ្ហារយពាន់ មិនរា ត្រូវតែឈ្នះ
[សុវណ្ណរាជ] ពុះពោរដោយអំណត់ ចិត្តសង្កត់ អត់ធ្មត់បំរះ
ផ្លូវដើរម្ដេចខ្លះ ឈ្នះឲ្យបាន ( ពេជ្រ សោភា បន្ទរ ) ។
បញ្ហារយពាន់ មិនរា ត្រូវតែឈ្នះ
[សុវណ្ណរាជ] ពុះពោរដោយអំណត់ ចិត្តសង្កត់ អត់ធ្មត់បំរះ
ផ្លូវដើរម្ដេចខ្លះ ឈ្នះឲ្យបាន ( ពេជ្រ សោភា បន្ទរ ) ។
ច្រៀង ភ្ជាប់ – បន្ទរ – ភ្លេង – បន្ទរ
[រួម] ក្ដីសង្ឃឹម ជីវិតក្រោមមេឃ
ទឹកភ្នែកជ្រះពីលោកា
សុខរៀងរហូត ។
ទឹកភ្នែកជ្រះពីលោកា
សុខរៀងរហូត ។