ស្មោះស៊ីមិនបាន



ច្រៀងដោយ ប៊ុត សីហា

ដូចកាត់បេះដូងគេយកទៅបាត់ស្ងាត់លោកា

ទ្រាំស៊ូឈឺផ្សា លេបលាក់ទុក្ខាព្រោះស្នេហ៍ស្រី

ស្មោះពីចិត្តតែវាគ្មានតម្លៃ បងល្ងង់សោះអួតគេថាអូនភក្តី

មិនស្មានចិត្តអូនប្រែថ្មី ជ្រឺមជ្រួលព្រោះនិស្ស័យសាវ៉ា...

ក្បត់ហួសទៅហើយ តើប្រយោជន៍អ្វី? ខ្ញុំនៅចាំ

លាក់រឿងច្រើនឆ្នាំ ប្រាប់ខ្លួនឯងឲ្យទ្រាំកុំបាច់តវ៉ា

យកចិត្តស្មោះអូសទាញបេះដូងក្បត់ទ្រាំអំណត់ខំសម្លុតចិន្តា

តែលទ្ធផលនៃស្នេហា ស្មោះពេកបានឈឺផ្សារីងរៃ

ស្មោះពេកស៊ីមិនបាន ស្មោះខ្លាំងជួបសាមាចិត្តឃូឃៅ

បន្ទាសចិត្តនេះខ្លៅ អាក្រក់យល់ថាត្រូវ

នៅស្នេហ៍រូបស្រី

ព្រោះបេះដូងមានឈាមជាមនុស្ស

គិតថាគេនោះអាចកែខៃ

ចិត្តអូនអាក្រក់ក្ដី សង្ឃឹមប្ដូរនិស្ស័យសាវ៉ា

ស្មោះពេកស៊ីមិនបាន ចាញ់ត្រង់អូនក្លាហាន

អោបគេមុខបង

មួយក្បត់នេះសាហាវ បងស្ទើគាំងបេះដូង

ស្លាប់ភ្លាមមុខពៅ

សុំចិត្តស្មោះតែមួយជំនិត

តែការពិតអូនមានអ្នកក្រៅ

បងផុងខ្លួនហើយពៅ
 
​​​                                     ព្រោះតែអូនក្បត់ច្រើនដង....

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម