ម៉ុមមាសស្នេហ៍
ច្រៀងដោយៈ ព្រាប សុវត្ថិ
ទំនុកច្រៀងៈ ជុំ ប៊ុនធឿន
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល៣១៦ – ថ្ងៃបាក់រសៀល

១. បងដឹងច្បាស់ថាស្ងួនអូនស្មោះពិត អូនអាណិត អូនស្ម័គ្រស្នេហា
ម៉ុមអើយដឹងហើយធ្វើយ៉ាងណា មិនដែលវាចារ តែចិត្តបងសែនស្នេហ៍ ។

២. បើកបេះដូង ច្រៀងតាមបទភ្លេង បទបងតែង ភ្លេងនេះសម្រាប់មាសមេ
ច្រៀងគិតដល់អូន ច្រៀងជូនម៉ុមមាសស្នេហ៍ ម៉ុមអើយគ្មានទេ អ្នកផ្សេងនៅក្នុងចិត្តបង ។

បន្ទរៈ ដឹងអូនបារម្ភ ដឹងម៉ុមខ្វាយខ្វល់ ចិត្តម៉ុមវិលវល់ ចង់ថែចង់ថ្នមគ្រប់គ្រង
ចង់ធ្វើកម្មសិទ្ធផ្ដាច់មុខជាម្ចាស់បេះដូង ទ្រទ្រាំស្នេហ៍បង បំណងសុំស្មោះលុះក្ស័យ ។

៣. ម៉ុមអើយ សូមឈប់សោកា គ្មានវិនាទីណា រៀមរាភ្លេចរូបចរណៃ
ពាក្យឌឺដង ញោះបញ្ឈឺលេបខាយ រំខានចិត្តថ្លៃ ជារឿងកាឡៃទេណា ។

ភ្លេង ច្រៀងបន្ទរ និងវគ្គ៣ ។