សុគន្ធ និសា – បើ​ជា​គូ

បទៈ បើ​ជា​គូ
ច្រៀង​ដោយៈ សុគន្ធ និសា
អាល់​ប៊ុមៈ ម្លប់​ពោធិ៍​បាក់ខែង
ផលិត​កម្មៈ រស្មី​ហង្សមាស វ៉ុល​៣២៧
ថត​នៅ​ឆ្នាំៈ ២០០៧


១. បើ​ជា​គូ អូន​ស៊ូ​​តែ​នៅ​​រង់​ចាំ
បើ​គូ​កម្ម អូន​ទ្រាំ​ចាំ​តែ​​ទទួល
តែ​សូម​ឲ្យ​ចិត្ត​​រៀម​កុំ​ប្រែ​ប្រួល
ប្រែ​ប្រួល រក​គូ​ថ្មី ។
២. រាត្រី​ស្ងាត់ ខ្យល់​ផាត់​បក់​មក​រំភើយ
រាត្រី​អើយ ដែល​នាំ​មក​នូវ​ក្ដី​ព្រួយ
តែ​សូម​ឲ្យ​ចិត្ត​រៀម​កុំ​ប្រែ​ប្រួល
ប្រែ​ប្រួល​ រក​គូ​ថ្មី ។
បន្ទរ. អូន​គេង​ចាំ​ពាក្យ​ស្នេហ៍
អូន​ចាំ​ ចាំ​ពាក្យ​ថ្លៃ
អូន​​ចាំ ​ចាំ​សម្ដី
ចាំ​ជា​និច្ច ចាំ​ជានិច្ច ក្នុង​ចិត្ត​អូន ។
៣. វាយោរ​អើយ បក់​មក​នាំ​ក្លិន​ចំប៉ី
ដូច​សំដី ប្រុស​ថ្លៃ ឲ្យ​អូន​រែង​ព្រួយ
តែ​សូម​ឲ្យ​ចិត្ត​រៀម​កុំ​ប្រែប្រួល
ប្រែ​ប្រួល រក​គូ​ថ្មី ។
ភ្លេង – ច្រៀង​ឡើង​វិញ
 

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម