ច្រៀងដោយៈ វ៉ាន់ នីកា
អាល់ប៊ុមៈ ស្នេហ៍និរន្តន៍
ផលិតកម្មៈ KH វ៉ុល ១៨០
១. ស្រណោះស្នេហ៍ខ្ញុំទុក្ខធំម្នាក់ឯង
បេះដូងរួមរឹតចំបែង
ឱរាអួលណែនថ្លែងប្រាប់អ្នកណា
ជួបមុខស្នេហ៍ហើយ មិនហ៊ានវាចារ
ខំបិទនេត្រា ចុកចាប់ចិន្ដា ឈឺផ្សាគ្រាំគ្រា ។
បេះដូងរួមរឹតចំបែង
ឱរាអួលណែនថ្លែងប្រាប់អ្នកណា
ជួបមុខស្នេហ៍ហើយ មិនហ៊ានវាចារ
ខំបិទនេត្រា ចុកចាប់ចិន្ដា ឈឺផ្សាគ្រាំគ្រា ។
២. តើបងដឹងទេ ថាអូនរែងព្រួយ
ទ្រូងស្ទើរប្រេះបែករលួយ
ស្នេហ៍តែបងមួយពេញក្នុងឱរា
អូនចង់សារភាពថាអូនស្នេហា
តែអនិច្ចារ ចិត្តក្រែងរអារ ហាស្ដីមិនបាន ។
ទ្រូងស្ទើរប្រេះបែករលួយ
ស្នេហ៍តែបងមួយពេញក្នុងឱរា
អូនចង់សារភាពថាអូនស្នេហា
តែអនិច្ចារ ចិត្តក្រែងរអារ ហាស្ដីមិនបាន ។
បន្ទរ. ស្នាមស្នេហ៍ឆ្លាក់ឈ្មោះ បងហើយនិងស្រី
ថាស្នេហ៍ភក្ដី លុះថ្ងៃអវសាន្ត
អ្វីៗ ពេលនេះ ប្រែជាខកខាន
បងនៅជិតប្រាណ ហាក់ឆ្ងាយអាល័យ ។
ថាស្នេហ៍ភក្ដី លុះថ្ងៃអវសាន្ត
អ្វីៗ ពេលនេះ ប្រែជាខកខាន
បងនៅជិតប្រាណ ហាក់ឆ្ងាយអាល័យ ។
៣. តើក្នុងជាតិនេះ មានវាសនាទេ
បានដឹងពីចិត្តមាសមេ
នេបនិត្យថ្នមថែ ក្បែរបងណាថ្លៃ
គ្មានសង្ឃឹមសោះ ជួបគូនិស្ស័យ
ជាតិនេះអ្វីៗ ចិត្តកាយភក្ដីបូជាព្រោះបង ។
បានដឹងពីចិត្តមាសមេ
នេបនិត្យថ្នមថែ ក្បែរបងណាថ្លៃ
គ្មានសង្ឃឹមសោះ ជួបគូនិស្ស័យ
ជាតិនេះអ្វីៗ ចិត្តកាយភក្ដីបូជាព្រោះបង ។
ភ្លេង – បន្ទរ – ៣