ច្រៀងដោយ៖ ព្រាប សុវត្ថិ
រស្មីហង្សមាស វុល ៣០៩ – យប់មួយនៅភ្នំពេញ
បោកខ្លួនឯង ក្លែងបន្លំ ហរទ័យ ថាអូននៅប្រណីដល់បង
ព្យុះរលកបោកស្នេហ៍ស្នង ឆ្ងាយបងឆ្ងាយ ឆ្ងាយអានុស្សា ។
ដើមជ្រៃយើងធ្លាប់ជ្រក បាត់ពន្លកធ្លាប់ចរចារ ផ្ដោះផ្ដង់ពាក្យស្នេហា
ពីរកាយាសែនរីករាយ ។
ឥឡូវសល់ដើមជ្រៃឈរស្ងៀមស្ងាត់ឈឹង
ហាក់ដូចដឹងបាត់ព្រលឹងដែលឃ្លាតឆ្ងាយ បងសែននឹករលឹកស្ដាយ
វិលវិញណាឆោមឆាយ អូនកុំណាយ (អូនកុំណាយ) អូនកុំឃ្លាតឆ្ងាយពីបង ។
លួងលោមចិត្តថាវមិត្រវិលវិញ គេងទន្ទេញទន្ទឹងស្នេហ៍ស្នង ចាំ ៗ ៗ
បាត់សែនសៅហ្មង នឹកនួនល្អង ស្ទើរប្រេះធ្លាយឱរ៉ា ។
បងខំរំងាប់ចិត្តនឹក តែក្ដីទុក្ខកើនឡើងទ្វេរ អាណិតបងផងមាសមេ
អូនដឹងទេ បងរង់ចាំ ។
ឥឡូវសល់ដើមជ្រៃឈរស្ងៀមស្ងាត់ឈឹង
ហាក់ដូចដឹងបាត់ព្រលឹងដែលឃ្លាតឆ្ងាយ បងសែននឹករលឹកស្ដាយ
វិលវិញណាឆោមឆាយ អូនកុំណាយ (អូនកុំណាយ) អូនកុំឃ្លាតឆ្ងាយពីបង
យេ! ។
(ភ្លេង)
ឥឡូវសល់ដើមជ្រៃឈរស្ងៀមស្ងាត់ឈឹង
ហាក់ដូចដឹងបាត់ព្រលឹងដែលឃ្លាតឆ្ងាយ បងសែននឹករលឹកស្ដាយ
វិលវិញណាឆោមឆាយ អូនកុំណាយ (អូនកុំណាយ) អូនកុំឃ្លាតឆ្ងាយពីបង
អូនកុំភ្លេចបង (អូនកុំភ្លេចបង) ។