ច្រៀងដោយៈ ឱក សុគន្ធកញ្ញា
អាល់ប៊ុមៈ ក្រុម Rock Zone
ផលិតកម្មៈ រ៉ក (Rock)
ឆ្នាំៈ ២០០៧
១. មើលទឹកសមុទ្រ ឲ្យសែនរន្ធត់ឱរា
ចុងស្រល់ចំអកវាចារ ឈឺផ្សាពេញទ្រូងហរទ័យ
ធម្មជាតិស្ងៀមស្ងាត់ ហាក់មានវិបត្តិដូចស្រី
ចង់ប្រាប់តែមិនអាចស្ដី ព្រោះប្រពៃណីចាស់ទុំកម្រិត ។
ចុងស្រល់ចំអកវាចារ ឈឺផ្សាពេញទ្រូងហរទ័យ
ធម្មជាតិស្ងៀមស្ងាត់ ហាក់មានវិបត្តិដូចស្រី
ចង់ប្រាប់តែមិនអាចស្ដី ព្រោះប្រពៃណីចាស់ទុំកម្រិត ។
២. វណ្ណៈគ្រួសារ ខ្ពស់ទាបមិនអាចបំពាន
ខ្លួនស្រីតែងតែខ្មាស់អៀន មិនហ៊ានប្រាប់ពីការពិត
ចិត្តផ្សេងមាត់ផ្សេង ភាសាបេះដូងបាំងបិទ
ធម្មជាតិសូមអ្នកជួយគិត ស្រលាញ់អាណិតតើរើសមួយណា ។
ខ្លួនស្រីតែងតែខ្មាស់អៀន មិនហ៊ានប្រាប់ពីការពិត
ចិត្តផ្សេងមាត់ផ្សេង ភាសាបេះដូងបាំងបិទ
ធម្មជាតិសូមអ្នកជួយគិត ស្រលាញ់អាណិតតើរើសមួយណា ។
បន្ទរ. ខ្លួនជិតបង្កើយ ចិត្តឆ្ងាយខ្វល់ស្ដាយកន្លង
ពន្លកស្នេហ៍បានចងក្រង អូននិងបងកាលវ័យកុមារ
បងផ្ដាច់ចំណង កម្រងស្នេហ៍អនុស្សារ៍
ពេលនេះបានត្រឹមព្រាត់គ្នា ពុំងារមានថ្មីបញ្ឈឺចិត្តអូន ។
ពន្លកស្នេហ៍បានចងក្រង អូននិងបងកាលវ័យកុមារ
បងផ្ដាច់ចំណង កម្រងស្នេហ៍អនុស្សារ៍
ពេលនេះបានត្រឹមព្រាត់គ្នា ពុំងារមានថ្មីបញ្ឈឺចិត្តអូន ។
៣. នឹកណាស់ៗ នឹកណាស់ម្ចាស់បេះដូងអើយ
ជួបអូនបងធ្វើកន្ដើយ មិនឆ្លើយសាសងសំដី
បេះដូងប្អូនយំ យំលាស្នេហ៍អស់និស្ស័យ
ព្រហ្មលិខិតម្ដេចមិនប្រណី ជួបហើយហេតុអ្វីពង្រាត់ទៅវិញ ។
ជួបអូនបងធ្វើកន្ដើយ មិនឆ្លើយសាសងសំដី
បេះដូងប្អូនយំ យំលាស្នេហ៍អស់និស្ស័យ
ព្រហ្មលិខិតម្ដេចមិនប្រណី ជួបហើយហេតុអ្វីពង្រាត់ទៅវិញ ។
ភ្លេង – បន្ទរ – ៣