ច្រៀងដោយៈ ពេជ្រ សោភា
ផលិតកម្មៈ រស្មីហង្សមាស
១. ឱបទុក្ខម្នាក់ឯង តើឲ្យថ្លែងយ៉ាងណា
បើម្ខាងជាស្នេហា ម្ខាងគ្រួសារដែលត្រូវដោះស្រាយ
ស្ទះណែនដើមទ្រូង ក្នុងបេះដូងបញ្ហាច្រើនក្រៃ
បងមិនយល់ចិត្តស្រី បំភ្លៃ ចោទទាំងបំពាន ។

២. រឿងចិត្តសំខាន់ បានពាក់ព័ន្ធលើថ្លៃ
តើមានកម្មពៀរអ្វី អ្្នកទីបី ចូលជ្រែករំខាន
ពណ៌ស្នេហ៍ស្រអាប់ បងប្រចាប់រករឿងប្រចណ្ឌ
ប្រកែកបងរិតប្រកាន់ រុញច្រានស្នេហ៍ខុសសន្យា ។

បន្ទរ. គ្មានអ្នកយល់ចិត្ត គេលែងអាណិតខ្ញុំហើយ
ចិត្តនៅស្មោះនៅឡើយ ចិត្តអើយម្ដេចប្រែខ្លោចផ្សា
បើបងជាអូន តើប្រុសនឹមនួនដោះស្រាយយ៉ាងណា
អូនយំខ្សោះទឹកនេត្រា ព្រោះគ្មានអ្នកណាយល់ចិត្ត ។

៣. ភពស្នេហ៍ចង្អៀត នៅរស់ទៀតធ្វើអ្វី
រស់នាំខ្មាស់លោកិយ រស់គ្មានន័យគ្មានគេអាណិត
ប្រុសធ្លាប់ស្រលាញ់ គេខ្នក់ខ្នាញ់ចោទថាក្បត់ចិត្ត
ប្រុសផ្សេងតាមលោមស្នេហ៍ស្និទ្ធ ឲ្យជីវិតរកសុខមិនបាន ។

ភ្លេង – បន្ទរ – ៣