ច្រៀងដោយៈ ស៊ិន ស៊ីសាមុត
១. សម្លេងចម្រៀងមួយម៉ឺនអាល័យ
ចម្រៀងច្រៀងថ្មី និង ក្រោយបង្អស់
ចម្រៀងអ្នកក្រថ្ងូរស្រែកស្រណោះ
ស្ដាយចិត្តដែលស្មោះស្ដាយឈ្មោះស្នេហា ។
ចម្រៀងច្រៀងថ្មី និង ក្រោយបង្អស់
ចម្រៀងអ្នកក្រថ្ងូរស្រែកស្រណោះ
ស្ដាយចិត្តដែលស្មោះស្ដាយឈ្មោះស្នេហា ។
២. ចម្រៀងសោកស្ដាយក្លាយជាពរជ័យ
ជាចំណងដៃដល់ថ្ងៃរៀបការ
ច្រៀងរាប់ភ្ជាប់រឿងដែលឥតខ្លឹមសារ
ជារឿងអនិច្ចារស្នេហាប្រួលប្រែ ។
ជាចំណងដៃដល់ថ្ងៃរៀបការ
ច្រៀងរាប់ភ្ជាប់រឿងដែលឥតខ្លឹមសារ
ជារឿងអនិច្ចារស្នេហាប្រួលប្រែ ។
បន្ទរ. តែស៊ូកាត់ចិត្តទាំងម៉ឺនអាល័យ
ទោះជីវិតក្ស័យក៏សុខចិត្តដែរ
តែសូមឲ្យអូនប្រកបក្ដីស្នេហ៍
កុំឲ្យបែកបែរដូចស្នេហ៍ប្រុសបង ។
ទោះជីវិតក្ស័យក៏សុខចិត្តដែរ
តែសូមឲ្យអូនប្រកបក្ដីស្នេហ៍
កុំឲ្យបែកបែរដូចស្នេហ៍ប្រុសបង ។
៣. ចម្រៀងអាល័យក្នុងថ្ងៃបែកគ្នា
ទឹកភ្នែកច្រៀងលាគ្រាធ្លាប់ឆ្លើយឆ្លង
លារឿងទាំងអស់ លាឈ្មោះអូនបង
លាចិត្តដែលប៉ងឆ្លងស្ពានជីវិត ។
ទឹកភ្នែកច្រៀងលាគ្រាធ្លាប់ឆ្លើយឆ្លង
លារឿងទាំងអស់ លាឈ្មោះអូនបង
លាចិត្តដែលប៉ងឆ្លងស្ពានជីវិត ។