ច្រៀងដោយៈ ព្រាប សុវត្ថិ
អាល់ប៊ុមៈ ជំនួបបេះដូង និង ទឹកភ្នែក
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល២២៥
១. ពាក្យដែលអូនថាស្មោះស្ម័គ្រ
ជំពាក់នៅក្នុងបេះដូងរៀមរា
ខ្វាយខ្វល់ វិលវល់ចិន្ដា រង់ចាំវាចាស្រី
ម្សិលម៉ិញ ថ្ងៃនេះ ចាំស្អែកថ្មី ស្អែកស្រី ស្អែកដប់ ស្អែកម្ភៃ
ចាំសម្បថអូនថាភក្ដី តែស្អែកថ្មី គ្មានរូបរាង ។
ជំពាក់នៅក្នុងបេះដូងរៀមរា
ខ្វាយខ្វល់ វិលវល់ចិន្ដា រង់ចាំវាចាស្រី
ម្សិលម៉ិញ ថ្ងៃនេះ ចាំស្អែកថ្មី ស្អែកស្រី ស្អែកដប់ ស្អែកម្ភៃ
ចាំសម្បថអូនថាភក្ដី តែស្អែកថ្មី គ្មានរូបរាង ។
២. ដួងចិត្តដិតដាមស្នាមស្នេហ៍
ឥតប្រួលប្រែ ពាក្យស្នេហ៍ដែលអូនស្បថ
បេះដូងបងបានចារកត់ ថាចិត្តស្រីឥតល្អៀង
តែក្ដីសង្ឃឹមធ្លាក់វេរចុះ បីដូចដំណក់ទឹកភ្លៀង
ពាក្យស្នេហ៍បែរល្អៀងជាចម្រៀងសែនខ្វល់ខ្វាយ ។
ឥតប្រួលប្រែ ពាក្យស្នេហ៍ដែលអូនស្បថ
បេះដូងបងបានចារកត់ ថាចិត្តស្រីឥតល្អៀង
តែក្ដីសង្ឃឹមធ្លាក់វេរចុះ បីដូចដំណក់ទឹកភ្លៀង
ពាក្យស្នេហ៍បែរល្អៀងជាចម្រៀងសែនខ្វល់ខ្វាយ ។
បន្ទរ. ពាក្យអូនថាស្មោះពីមាត់ស្រី
ប្រែឥតន័យក្លាយជាខ្យល់
បេះដូងស្រីប្រែ រលាយខ្វល់
សម្បថស្រីប្រែទៅជាថ្នាំពុល
ចិត្តស្រីក្បត់ប្រែប្រួលស្មោះត្រឹមតែមាត់ ។
ប្រែឥតន័យក្លាយជាខ្យល់
បេះដូងស្រីប្រែ រលាយខ្វល់
សម្បថស្រីប្រែទៅជាថ្នាំពុល
ចិត្តស្រីក្បត់ប្រែប្រួលស្មោះត្រឹមតែមាត់ ។
ពោល. មាត់ស្រីថាស្មោះ តែបេះដូងស្រីក្បត់
គ្មានចារកំណត់នៅក្នុងវិញ្ញាណ
ក្នុងគ្រាក្រក្រី ទោះធ្វើអ្វីៗក៏ស្រីហ៊ាន
ឥឡូវអូនហ៊ានបំពាន សម្បថខ្លួនឯង
លង់ចិត្តលង់ខ្លួនជឿថាស្នេហ៍អូនពិត
ពេលនេះវមិត្រចិត្តអូនប្រែប្រួលដូចជាខ្លែង
គួចតាមខ្យល់ វិលវល់ចោលទីកន្លែង
ពេលនេះអូនក្បត់សម្បថខ្លួនឯង ។
គ្មានចារកំណត់នៅក្នុងវិញ្ញាណ
ក្នុងគ្រាក្រក្រី ទោះធ្វើអ្វីៗក៏ស្រីហ៊ាន
ឥឡូវអូនហ៊ានបំពាន សម្បថខ្លួនឯង
លង់ចិត្តលង់ខ្លួនជឿថាស្នេហ៍អូនពិត
ពេលនេះវមិត្រចិត្តអូនប្រែប្រួលដូចជាខ្លែង
គួចតាមខ្យល់ វិលវល់ចោលទីកន្លែង
ពេលនេះអូនក្បត់សម្បថខ្លួនឯង ។
ភ្ជាប់. ស្មោះតែមាត់ តែចិត្តក្បត់
បបូរមាត់ស្រីអត់ឆ្អឹង
ខ្ញុំបិទភ្នែកធ្វើមិនខ្ចីដឹង
តែចិត្តខ្ញុំត្រូវខឹង ត្រូវខឹងរហូត ។
បបូរមាត់ស្រីអត់ឆ្អឹង
ខ្ញុំបិទភ្នែកធ្វើមិនខ្ចីដឹង
តែចិត្តខ្ញុំត្រូវខឹង ត្រូវខឹងរហូត ។
បន្ទរ. បន្ទរ. ៕