ច្រៀងដោយៈ ខាន់ ជែម
អាល់ប៊ុមៈ ក្រុម Rock Zone
ផលិតកម្មៈ រ៉ក (Rock)
ឆ្នាំៈ ២០០៧
១. បុប្ផាជាប់ទង ចិត្តបងស្មោះស្ម័គ្រ
ស្រស់កែវវលក្ខណ៍ ស្នេហ៍បងជំពាក់លើស្រី
ដើរចេញមិនរួច ចិត្តគួចលួចស្នេហ៍ចរណៃ
ញាប់ញ័រហរទ័យ ខ្លាចស្រីមានម្ចាស់រក្សា ។
ស្រស់កែវវលក្ខណ៍ ស្នេហ៍បងជំពាក់លើស្រី
ដើរចេញមិនរួច ចិត្តគួចលួចស្នេហ៍ចរណៃ
ញាប់ញ័រហរទ័យ ខ្លាចស្រីមានម្ចាស់រក្សា ។
២. ផ្កាពេញក្រពុំ ក្លិនងំជាប់ប្រាណ
វង់ភ័ក្ត្រកល្យាណ ប្រៀបបាននឹងដួងចន្ទថ្លា
ចង់ស្ទុះទៅថ្នម បីបមអូនក្នុងហត្ថា
បងសូមបេះផ្កា ថែរក្សាមិនឲ្យស្រពោន ។
វង់ភ័ក្ត្រកល្យាណ ប្រៀបបាននឹងដួងចន្ទថ្លា
ចង់ស្ទុះទៅថ្នម បីបមអូនក្នុងហត្ថា
បងសូមបេះផ្កា ថែរក្សាមិនឲ្យស្រពោន ។
បន្ទរ. ហេតុអ្វី បានជាស្រីនាងនៅស្ងៀម
មិនស្ដីធ្វើឫកអឹមអៀន ឲ្យបងក្រំក្រៀមព្រោះតែអូន
បើមិនប្រណី បងច្បាស់រីងរៃស្គមខ្លួន
កុំឲ្យបងក្ស័យព្រោះស្ងួន នឹមនួនសូមអូនមេត្តា ។
មិនស្ដីធ្វើឫកអឹមអៀន ឲ្យបងក្រំក្រៀមព្រោះតែអូន
បើមិនប្រណី បងច្បាស់រីងរៃស្គមខ្លួន
កុំឲ្យបងក្ស័យព្រោះស្ងួន នឹមនួនសូមអូនមេត្តា ។
៣. ផ្កាអូនមានឆោម ប្រលោមចិត្តបង
លួចស្នេហ៍នួនល្អង មួហ្មងចង់ស្និទ្ធកាយា
ធ្វើម្ដេចនឹងបាន បើខ្ពស់ដូចដួងតារា
សូមចិត្តបុប្ផា អូនមេត្តាដល់ស្នេហ៍បងផង ។
លួចស្នេហ៍នួនល្អង មួហ្មងចង់ស្និទ្ធកាយា
ធ្វើម្ដេចនឹងបាន បើខ្ពស់ដូចដួងតារា
សូមចិត្តបុប្ផា អូនមេត្តាដល់ស្នេហ៍បងផង ។
ភ្លេង – ៣