១. ម្សិលម៉ិញនៅស្នេហ៍ ថ្ងៃនេះអូនប្រែជាស្អប់
ហេតុអ្វីត្រឡប់ ឲ្យទ្រូងចុកចាប់រីងរៃ
ចង់ឲ្យផ្កាយនៅលើមេឃ ជួយសួរពាក្យនេះទៅស្រី
ព្រោះចិត្តចង្រៃ នឹកស្រីតែម្នាក់ឯងរៀងមក ។
ហេតុអ្វីត្រឡប់ ឲ្យទ្រូងចុកចាប់រីងរៃ
ចង់ឲ្យផ្កាយនៅលើមេឃ ជួយសួរពាក្យនេះទៅស្រី
ព្រោះចិត្តចង្រៃ នឹកស្រីតែម្នាក់ឯងរៀងមក ។
២. គឺអូនស្នេហ៍គេ មាសមេទុកបងត្រឹមមិត្ត
អូននៅនឹកគិត ទាំងគេធ្លាប់ក្បត់ចិត្តស្រី
បងជាឈ្លើយស្នេហ៍មែនទេ មាសមេប្រាប់បងផងថ្លៃ
ឬមួយក៏ស្រី តាំងចិត្តត្រូវធ្វើបែបនេះ ។
អូននៅនឹកគិត ទាំងគេធ្លាប់ក្បត់ចិត្តស្រី
បងជាឈ្លើយស្នេហ៍មែនទេ មាសមេប្រាប់បងផងថ្លៃ
ឬមួយក៏ស្រី តាំងចិត្តត្រូវធ្វើបែបនេះ ។
បន្ទរ. នៅចាំបានទេ ព្រលឹងបងអើយ
ខ្យល់បក់ល្វើយៗ ទឹកភ្នែកសួរខ្នើយរកស្រី
ធ្លាប់កើយរួមគ្នាពីរនាក់នឹងបង តែពេលនេះនួនល្អងប្រែថ្មី
មួយខែដប់ថ្ងៃ ស្រីនាងភ្លេចសន្យា ។
ខ្យល់បក់ល្វើយៗ ទឹកភ្នែកសួរខ្នើយរកស្រី
ធ្លាប់កើយរួមគ្នាពីរនាក់នឹងបង តែពេលនេះនួនល្អងប្រែថ្មី
មួយខែដប់ថ្ងៃ ស្រីនាងភ្លេចសន្យា ។
៣. តែបងនៅចាំ ទោះអូនព្យាយាមបំភ្លេច
ផ្ញើពាក្យឆ្លងកាត់មេឃាដែលនៅសែនឆ្ងាយ
ថាបងស្នេហ៍អូនរហូត ទោះបេះដូងស្រីជិនណាយ
ដឹងទេឆោមឆាយ ចិត្តកាយបងស្ទើរក្លាយជាខ្យល់ ។
ផ្ញើពាក្យឆ្លងកាត់មេឃាដែលនៅសែនឆ្ងាយ
ថាបងស្នេហ៍អូនរហូត ទោះបេះដូងស្រីជិនណាយ
ដឹងទេឆោមឆាយ ចិត្តកាយបងស្ទើរក្លាយជាខ្យល់ ។
ភ្លេង – បន្ទរ – ៣