ច្រៀងដោយៈ ម៉េង កែវពេជ្ជតា
ទំនុកច្រៀងៈ ងិន ម៉ានីយ៉ា
ទំនុកភ្លេងៈ ម៉ម សុគន្ធា
អាល់ប៊ុមៈ ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហានោះទេ!
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល២៩៣
ឆ្នាំៈ ២០០៦
១. មិនដែលគិតថាជីវិតស្នេហ៍ជួបបញ្ហា
មិនដែលគិតថាអូនជ្រើសរើសខុស
អូនពេញចិត្តជ្រើសរើសបង ដោយបេះដូងស្នេហ៍ស្មោះ
បងជាប្រុសតែមួយក្នុងលោក ។
មិនដែលគិតថាអូនជ្រើសរើសខុស
អូនពេញចិត្តជ្រើសរើសបង ដោយបេះដូងស្នេហ៍ស្មោះ
បងជាប្រុសតែមួយក្នុងលោក ។
២. ទោះអូនដឹងថាដួងចិត្តអូនត្រូវគ្រាំគ្រា
ទុក្ខព្រួយនានាអូនទទួលយក
អូនពេញចិត្ត មិនសោកស្ដាយ មិនជិនណាយពីពន្លក
សុំពួនជ្រកក្នុងបេះដូងបង ។
ទុក្ខព្រួយនានាអូនទទួលយក
អូនពេញចិត្ត មិនសោកស្ដាយ មិនជិនណាយពីពន្លក
សុំពួនជ្រកក្នុងបេះដូងបង ។
ភ្ជាប់. អូនស្រលាញ់បងមួយជីវិត
មិនដែលគិតរឿងអ្វីដែលកន្លង
ទឹកភ្នែកអូនស្រក់ក្លាយជាឈាមដោយសារបង
ក៏អូនទ្រាំលេបលាក់ទុកក្នុងទ្រូង ។
មិនដែលគិតរឿងអ្វីដែលកន្លង
ទឹកភ្នែកអូនស្រក់ក្លាយជាឈាមដោយសារបង
ក៏អូនទ្រាំលេបលាក់ទុកក្នុងទ្រូង ។
បន្ទរ. អូនមិនស្ដាយក្រោយដែលស្រលាញ់បង
ទោះបីបេះដូងចុកចាប់ទុក្ខព្រួយ
អូននៅតែស្រលាញ់ ស្រលាញ់ប្រុសបងមួយ
ពិតជាគ្មានទេពាក្យថាស្ដាយក្រោយ ។
ទោះបីបេះដូងចុកចាប់ទុក្ខព្រួយ
អូននៅតែស្រលាញ់ ស្រលាញ់ប្រុសបងមួយ
ពិតជាគ្មានទេពាក្យថាស្ដាយក្រោយ ។
ច្រៀងបន្ទរ – ភ្លេង – ២ – ភ្ជាប់ – បន្ទរ – បន្ទរ – បន្ទរ – បន្ទរ