ច្រៀងដោយៈ ស៊ិន ស៊ីសាមុត
អានី ខ្ញុំនឹងច្រៀងចម្រៀងនេះដើម្បីអ្នក
១. អានី រាត្រីដែលរៀមបានជួបថ្លៃ
រាត្រី ដែលនាំមកនូវក្ដីវិបត្តិ
ញាប់ញ័រក្នុងចិត្ត ដែលរូបស្រីមិនគិត
អាណិតដល់រូបខ្ញុំលួចសម្លឹងអ្នក ។
១. អានី រាត្រីដែលរៀមបានជួបថ្លៃ
រាត្រី ដែលនាំមកនូវក្ដីវិបត្តិ
ញាប់ញ័រក្នុងចិត្ត ដែលរូបស្រីមិនគិត
អាណិតដល់រូបខ្ញុំលួចសម្លឹងអ្នក ។
២. អានី ពេលស្រីរាំ ខ្ញុំពាំទុក្ខព្រួយ
ខ្លួនមួយ ទ្រូងរែងព្រួយ ក្រៀមក្រំខ្លោចផ្សា
យ៉ាងណាប្រាថ្នា សូមតែចិត្តភក្ដី
បើស្រីមិនបេតីសូមស្រីមេត្តា ។
ខ្លួនមួយ ទ្រូងរែងព្រួយ ក្រៀមក្រំខ្លោចផ្សា
យ៉ាងណាប្រាថ្នា សូមតែចិត្តភក្ដី
បើស្រីមិនបេតីសូមស្រីមេត្តា ។
បន្ទរ. ខ្ញុំឈរកៀនលួចគន់ភក្ត្រា
ដូចឃើញតារាដែលរះសែនឆ្ងាយ
ចិត្តរៀមនៅ នឹកស្ដាយដល់កាយស្រី
ថ្លៃមិនប្រណីបេះដូងកំព្រា ។
ដូចឃើញតារាដែលរះសែនឆ្ងាយ
ចិត្តរៀមនៅ នឹកស្ដាយដល់កាយស្រី
ថ្លៃមិនប្រណីបេះដូងកំព្រា ។
៣. អូ អូ! អានី រឿងអ្វីទៀតខ្ញុំបំភ្លេចបាន
កល្យាណ បំភ្លេចមិនបានដោយរឿងហេតុអ្វី
សូមស្រីជួយឆ្លើយ នូវចម្លើយយ៉ាងខ្លី
បើថ្លៃមិនបេតី សូមស្រីមេត្តា ។
កល្យាណ បំភ្លេចមិនបានដោយរឿងហេតុអ្វី
សូមស្រីជួយឆ្លើយ នូវចម្លើយយ៉ាងខ្លី
បើថ្លៃមិនបេតី សូមស្រីមេត្តា ។
ពោល. អានី ពេលស្រីរាំខ្ញុំពាំទុក្ខព្រួយ
ខ្លួនមួយ ទ្រូងរែងព្រួយក្រៀមក្រំខ្លោចផ្សា
យ៉ាងណា ប្រាថ្នាសូមតែចិត្តភក្ដី
បើថ្លៃមិនបេតី សូមស្រីមេត្តា ។
ខ្លួនមួយ ទ្រូងរែងព្រួយក្រៀមក្រំខ្លោចផ្សា
យ៉ាងណា ប្រាថ្នាសូមតែចិត្តភក្ដី
បើថ្លៃមិនបេតី សូមស្រីមេត្តា ។
បន្ទរ – ៣
អានី សូមស្រីកុំជិនណាយនឹងរូបបងឲ្យសោះ ។