ស្នេហាអ្នកក្រ



ច្រៀងដោយ៖ គូម៉ា

បែកអូនយូរថ្ងៃ ចិត្តកាយនឹកណាស់

ចាកចេញពីផ្ទះ រួតរះតាមរក

ពីស្រែទៅក្រុង ស្រុកមិនធ្លាប់មក

មានតែមាន់គក យកទៅជាគ្នា

អូនបិទទូរស័ព្ទ តេប្រាប់មិនកើត

បងព្រួយបងខ្លាច ខ្លាចមានបញ្ហា

បាត់ដំណឹងអូន តើស្ងួននៅទីណា

បារម្ភជីវ៉ាឲ្យបងតាមដល់ក្រុង

ចៃដន្យសំណាងជូបកល្យាណតាមផ្លូវ

ទឹកភ្នែកស្រីពៅផុសពីបេះដូង

អូនបាត់ទូរស័ព្ទ ទើបមិនអាចប្រាប់បង

រលើងរលោងព្រោះនឹកបងខ្លាំងពេក

ស្នេហាអ្នកក្រ ស្មោះសរប្រឹងរស់

មិនដូចស្នេហ៍ខ្លះ បោកប្រាស់ឲ្យទឹកភ្នែក

ស្នេហ៍យើងទាំងពីរមានធរណីមានមេឃ
                                 
                                រក្សាថ្ងៃស្អែក មិនអាចព្រាត់គ្នាឡើយ

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម