ច្រៀងដោយៈ ព្រាប សុវត្ថិ
អាល់ប៊ុមៈ សន្យាឲ្យថ្លៃ
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល៩៧
ឆ្នាំៈ ២០០១
១. ស៊ូខាំមាត់សង្កត់ចិត្ត ឈប់គិតឈប់ខ្វល់
ឈប់ព្រួយអំពល់ នាំចិត្តឈឺផ្សា
បើស្នេហ៍យើងអស់និស្ស័យ ព្រោះស្រីអំនួតអាត្មា
ក្ដីស្នេហា ប្រែជារុះរោយ ។
ឈប់ព្រួយអំពល់ នាំចិត្តឈឺផ្សា
បើស្នេហ៍យើងអស់និស្ស័យ ព្រោះស្រីអំនួតអាត្មា
ក្ដីស្នេហា ប្រែជារុះរោយ ។
២. ទឹកភ្នែកបងអាចឈប់ហូរ ចិត្តអាចស្ងប់ស្ងាត់
ក្ដីស្នេហ៍គ្រោតគ្រាត បេះដូងថ្លោះធ្លោយ
ស្នេហ៍ខំសាងមិនដល់ត្រើយ សល់ឈឺចាប់គ្មានចម្លើយ
ស្មាលាហើយ ស្រីចិត្តចុងស្រល់ ។
ក្ដីស្នេហ៍គ្រោតគ្រាត បេះដូងថ្លោះធ្លោយ
ស្នេហ៍ខំសាងមិនដល់ត្រើយ សល់ឈឺចាប់គ្មានចម្លើយ
ស្មាលាហើយ ស្រីចិត្តចុងស្រល់ ។
ភ្ជាប់. ដូចព្យុះខ្សាច់ បាចចូលនេត្រា
ដូចគង្គារជន់ហូរគួចវិលវល់
ព្យាបាទចិត្តខ្ញុំឲ្យរិតតែមិនចង់យល់ន័យ
ភាពស្រមោល អន្ទោលក្នុងល្បែងស្នេហ៍ ។
ដូចគង្គារជន់ហូរគួចវិលវល់
ព្យាបាទចិត្តខ្ញុំឲ្យរិតតែមិនចង់យល់ន័យ
ភាពស្រមោល អន្ទោលក្នុងល្បែងស្នេហ៍ ។
បន្ទរ. បងមិនស្ដាយក្រោយព្រោះស្រលាញ់ទេ
តែដល់ថ្ងៃស្អែកផ្ទៃមេឃប្រួលប្រែ
ថ្ងៃធ្លាប់យំស្រណោះ ឥឡូវយប់បានល្ហែរ
ខំរំងាប់ដួងចិត្តស្មោះឥតន័យ ។
តែដល់ថ្ងៃស្អែកផ្ទៃមេឃប្រួលប្រែ
ថ្ងៃធ្លាប់យំស្រណោះ ឥឡូវយប់បានល្ហែរ
ខំរំងាប់ដួងចិត្តស្មោះឥតន័យ ។
បន្ទរ – ភ្លេង – ២ – ភ្ជាប់ – បន្ទរ – បន្ទរ – បន្ទរ – បន្ទរ