Better Day

បទៈ Better Day
ច្រៀង​ដោយៈ ពេជ្រ សោភា​, Sdey
អាល់​ប៊ុមៈ Better Day
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​២១៩

Take time to start again
It’s how we go

១. Oh​ Better Day គ្មាន​ទេ​សម្រាប់​ជីវិត
វាសនា​កំហិត ក្រៀក​រឹត​ឲ្យ​ទ្រូង​រង់​កម្ម
គេច​ចេញ​ពីស្នេហ៍​បង​ ព្រោះ​តែ​ដួង​ចិត្ត​ប្រេះ​ស្រាំ
អូន​គោះ​ថ្ម​ចំណាំ ឈប់​ចាំ​ស្នេហ៍​បង​ស្នេហ៍​ទុក្ខ ។
Rap. ស្នេហា​យើង​ស្មោះ​ពិត ធ្វើ​ឲ្យ​ជីវិត​មាន​ខ្លឹមសារ
ស្នេហ៍​យើង​បាន​សុខ​រីករាយ ឥត​មាន​ខ្វល់​ខ្វាយ​ក្នុង​ឱរា
តែ​ក៏​មិន​អាច​ជៀស​ផុត ទុក្ខ​ស្នេហ៍​ព្រាត់​ប្រាស់​សាវា
គេ​លែង​អាណិត គេ​លែង​អាសូរ គេ​លែង​ត្រូវ​ការ
ស្អប់​​ជីវិត​លែង​មាន​ចិត្ត​ចង់​រស់​នៅ​ក្នុង​លោកា
ព្រោះ​តែ​ស្នេហា​ចិត្ត​ឫស្យា
ប៉ុន្តែ​​ត្រូវ​​ជៀស​វាង​ឲ្យ​ផុត ចូរ​​កុំ​គិត​ខ្លី​ឲ្យ​សោះ
ចាត់​ទុក្ខ​ថា​ស្នេហ៍​មិន​ស្មោះ ក្នុង​ភព​​សុបិន្ត​ទៅ​ចុះ
កុំ​នៅ​អាល័យ​អាឡោះ​ស្រណោះ​ស្រណោក​ដល់​ណា​ ណា​ជីវា ។
២. Oh Better Day គ្មាន​ទេ​ថ្ងៃ​ថ្មី​នៃ​ខ្ញុំ
បង​ឈប់​បង្ខំ សូម​ផ្គុំ​បេះដូង​ជា​ថ្មី
ស៊ូទ្រាំ​ទៀត​មិន​បាន អូន​សូម​គេច​ចេញ​ពី​ថ្លៃ
សូម​ចាប់​ផ្ដើម​​រឿង​​ថ្មី ជា​ថ្ងៃ​ស្នេហ៍​ Better Day ។
Rap. Yo, យើង​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ហំ ទើប​សម​ជា​អ្នក​ក្លាហាន
កុំ​ឲ្យ​គេ​មក​តាម​រំខាន រំលោភ​បំពាន ញាំ​ញី​​ដល់​ក្ដី​សុខក្សេម​ក្សាន្ត
អ្នក​ណា​ក៏​ចង់​បាន​ល្អ អ្នក​ណា​ក៏​ចង់​បាន​សុខ
ចង់​បាន​ស្រណុក​ដូច​តែ​គ្នា ស្នេហ៍​ចាស់​ទើប​តែ​ផ្លាស់​ចោល
កុំ​ឲ្យ​តាម​លង​ តាម​ចង​ពៀរ យក​ស្នេហ៍​ថ្មី​មក​ជំនួស
បំភ្លេច​រឿង​ចាស់​ឲ្យ​អស់ ប្រុស​​ត្រូវ​មាន​​ចិត្ត​ភក្ដី
កុំ​មាន​​ចិត្ត​ព្រាន​អប្រិយ ធ្វើ​បាប​ចិត្ត​ស្រី​ឲ្យ​កើត​ទុក្ខ​រីងរៃ
គ្មាន​ត្រា​ប្រណី​ស្រី​ៗ​​​មិន​អាច​ស៊ូទ្រាំ​បាន​ឡើយ ។
ច្រៀង ១ ឡើង​វិញ
Rap. ពេល​មាន​ស្នេហ៍​ក៏​ព្រួយ ដក​ខ្លួន​​ពី​ស្នេហ៍​ក៏​ព្រួយ
គឺ​គ្មាន​អ្នក​ណា​គេ​ជួយ ក្រៅ​​តែ​ពី​ខ្លួន​យើង​មួយ
ជួយ​ដុស​ខាត់​​ចិត្ត កុំ​ឲ្យ​ក្រៀម​ស្វឹត​ក្នុង​ឧរា
ព្រោះ​តែ​ស្នេហា​អប្រិយ ផិត​ផោក​គ្មាន​ក្ដី​មេត្តា
ត្រូវ​យល់​ឲ្យ​ច្បាស់​ពី​ជីវិត នាំ​មក​ស្នេហ៍​ពិត​គ្មាន​ខ្លឹម​សារ
តែ​សូម​ជៀស​វាង​ឲ្យ​ឆ្ងាយ ស្នេហ៍​មាន​ពិស​ពុល​សាវា
ល្អ​ក្រៅ​ឆៅ​ក្នុង ស្អុយ​ដូច​គំរង់ គេ​លែង​ត្រូវ​ការ
គង់​មាន​ថ្ងៃ​ណា​ស្នេហ៍​មាន​រស្មី ស្នេហ៍​មាន​រស្មី ស្នេហ៍​មាន​រស្មី ។
ភ្ជាប់. Oh Better Day គ្មាន​ពេល​ត្រឡប់​ ត្រឡប់
ទុក្ខ​ស្នេហ៍​ត្រូវ​ចប់​សូម​ជួប​ សូម​ជួប​ថ្ងៃ​ថ្មី
Oh Better Day សូម​ស្នេហ៍​ភក្ដី ភក្ដី
ស្នេហ៍​មាន​រស្មី ព្យាបាល​បេះដូង បេះដូង ។
ច្រៀង ១ – ២

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម