វាល​ស្រែ​វាល​ស្រូវ

បទៈ វាល​ស្រែ​វាល​ស្រូវ
ច្រៀង​ដោយៈ ហ៊ឹម ស៊ីវន
អាល់​ប៊ុមៈ លីនដា​មាស​បង
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៥


១. វាល​ស្រែ​វាល​ស្រូវ​ នៅ​ចាំ​ទាំង​អស់
ពេល​ដែល​រូប​ប្រុស​ឃ្លាត​ទៅ ទុក​ឲ្យ​ស្រី​នៅ​ម្នាក់​ឯង​រងា
បង​ស្លាប់​ទៅ​ហើយ បង​អើយ​អូន​គេង​គ្រាំ​គ្រា
សួគ៌ា​​ស្នេហា​ស្រែក​យំ អាណិត​រូប​ស្រី​កំព្រា​ឯកា ។
២. គ្រា​​ដែល​កន្លង អូន​ចាំ​ឥត​ភ្លេច
ស្នេហា​នៅ​មាន​ជានិច្ច យើង​ទាំង​ពីរ​នាក់​ឥត​មាន​ប្រេះឆា
បងត្រកង​បី រៃ​យំ​សែន​អនិច្ចា
ម្លប់​ជ្រៃ​យើង​​ថ្ន​ម​ស្នេហា អូន​ប្រាថ្នា​​សូម​ជួប​បង​គ្រប់​ជាតិ ។
បន្ទរ.ឧទ្ទិស​បន់​ស្រន់ ស្បថ​ស្បែ​សូម​ឲ្យ​ជួប​បង
សូម​ស្នេហ៍​បានតាម​​បំណង ជួប​បង​រៀង​រហូត
សូម​ឲ្យ​សុខ​សាន្ត កុំ​បាន​ជួប​នឹង​និរាស
ធ្វើ​បុណ្យ​ឲ្យ​ជៀស ជៀស​បាប​កម្ម​សៅហ្មង ។
៣. រស្មី​ស្នេហា​ដែល​ធ្លាប់​សង្ឃឹម
ឥឡូវ​អ្នក​អឲ្យ​ខ្ញុំ​យំ យំ​ព្រោះ​តែ​អ្នក​ឃ្លាត​ចាក​លោក​ទៅ
កម្ម​មក​ពង្រាត់ ឲ្យ​អូន​រស់​នៅ​រីង​រៃ
សូម​ប្រាថ្នា​ពេល​កើត​ជា​ថ្មី កុំ​ឲ្យ​ជួប​ស្នេហ៍​មាន​តែ​និរាស ។
ភ្លេង បន្ទរ ៣

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម